សមាជិកក្រុមប្រឹក្សាស្រុក ឃុំ/សង្កាត់ និងបេក្ខជនបម្រុងរបស់ CNRP ជិត១០០នាក់ទៀតហើយ បានសម្រុកចុះចូលជាមួយ CPP នាំឲ្យចំនួនសមាជិកចុះចូលកើនដល់ជាង៦៥០នាក់

480

(ភ្នំពេញ)៖ គិតពេញមួយថ្ងៃ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ អតីតថ្នាក់ដឹកនាំមូលដ្ឋានសំខាន់ៗ ដោយបូកទាំងបេក្ខជនបម្រុងក្រុមប្រឹក្សា សរុបចំនួន៩១នាក់ របស់គណបក្សសង្គ្រោះជាតិ ដែលទើបរំលាយដែលបានទៅសុំចូលរួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែរូបគាត់ បានឃើញ នូវអំពើក្បត់ជាតិរបស់គណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើយោងតាមការណ៍ ដែល ទទួលបាននៅថ្ងៃទី២៣ ខែវិច្ឆិកានេះ។
បើគិតត្រឹមយប់ថ្ងៃទី២៣ ខែវិច្ឆិកានេះ អតីតតំណាងរាស្ដ្រ សមាជិកក្រុមប្រឹក្សា មេឃុំ ជំទប់ និងថ្នាក់ដឹកនាំមូលដ្ឋានសំខាន់ៗ ព្រមទាំងបេក្ខជនបម្រុងក្រុមប្រឹក្សា សរុប៦៥៣នាក់ហើយ ពោលប្រមាណជាង១០ភាគរយហើយ នៃសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលបានសម្រេចចិត្តដើរចេញរបាយពីគណបក្សសង្គ្រោះជាតិ ដែលទើបរលាយ ហើយសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
តាមលិខិត ទទួលបានពី អតីតចៅសង្កាត់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ របស់គណបក្សសង្រ្គោះជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា កាលពីមុនពួកគេនឹកស្មានថា ការស៊ូដំណ្ដើមអំណាចតាមរយៈការបោះឆ្នោត និងតាមរបៀបលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ ប៉ុន្ដែក្រោយពីបានឃើញនូវវីដេអូឃ្លឹប និងសកម្មភាពជាក់ស្ដែងពីការធ្វើបដិវត្តន៍ពណ៌ ញុះញង់បំបែកបំបាក់ជាតិខ្មែរ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងជាប្រធានគណបក្សប្រជាជន៕

Comments

comments