ស្រីលាភ ប្រពន្ឋចុង នាយ ក្រឹមសម្រាល​បានកូនភ្លោះស្រី២នាក់

214

ភ្នំពេញ៖ តារាកំប្លែងជើងចាស់ នាយក្រឹម និងតារាកំប្លែងស្រីរួមដំបូលតែមួយ ស្រីលាភ ចាប់តាំងពីមានការធ្លាយថាគេទាំងពីរ បានរួមរស់នៅជាមួយគ្នា ពេលនេះស្រាប់តែទទួលបានចំណងដៃ គួរឲ្យត្រេកអរមួយ។

តារាកំប្លែងនាយក្រឹម និងស្រីលាភ ជាការពិតណាស់ មួយរយៈពេលនេះ ស្រីលាភ ហាក់បីដូចជា មិនសូវមានមុខមាត់នៅក្នុងកម្មវិធីផ្សេងៗ ប៉ុន្មាននោះទេ តែការពិតនោះ គឺអ្នកនាងសម្ងំ ពរពោះកូនឲ្យនាយក្រឹម មិនត្រឹមតែប៉ុណ្ណោះ គឺជាកូនភ្លោះទៀតផង។

តែពេលនេះ នាងក៏បានសម្រាលកូន យ៉ាងសុវត្ថិភាព ជាមួយនឹងការផ្តល់កម្លាំងចិត្តពីស្វាមី លោកអ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម ដោយកូនភ្លោះទាំងពីរនោះ គឺជាកូនស្រី មើលទៅពិតជាគួរឲ្យស្រលាញ់មែនទែន។

យ៉ាងណាមិញ ឃើញថានាយក្រឹម ទឹកមុខរបស់នាយក្រឹម ពិតជាសប្បាយរីករាយមែនទែន បន្ទាប់ពី ស្រីលាភ និងកូនស្រីភ្លោះទាំងពីររបស់លោកសម្រាល បានយ៉ាងសុវត្ថិភាពយ៉ាងនេះ៕

]

Comments

comments