សិង្ហបុរីសន្យាជួយពង្រឹងវិស័យកីឡានៅកម្ពុជា ដើម្បីត្រៀមរៀបចំ SEA GAMES នៅឆ្នាំ២០២៣

116

កម្ពុជាបានចុះអនុស្សរណៈយោគយល់គ្នាជាមួយសិង្ហបុរី ផ្ដោតលើការផ្លាស់ប្តូរបទពិសោធន៍ការងារកីឡា និងចលនាអូឡាំពិក ក្នុងនោះសិង្ហបុរីនឹងជួយកម្ពុជា ក្នុងការហ្វឹកហាត់កីឡាថ្នាល និងកម្រិតខ្ពស់ ចែករំលែកលើវិទ្យាសាស្រ្ត និងពេទ្យកីឡា ការប្រឆាំងនឹងការប្រើសារធាតុ Doping និងផ្តល់នូវបទពិសោធន៍គ្រប់គ្រង រៀបចំការប្រកួតកីឡាធំៗ ពង្រឹងសមត្ថភាពមន្រ្តីកីឡា និងកីឡាករកម្ពុជា ដើម្បីត្រៀមលក្ខណៈសម្បត្តិរៀបចំប្រកួតកីឡា SEA GAMES លើកទី៣២ នៅឆ្នាំ២០២៣។

ការចុះអនុស្សរណៈ និងខ្លឹមសារនៃអនុស្សរណៈនេះ ត្រូវបានបញ្ជាក់ដោយឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

 

Comments

comments