ពេជ្រ សោភា -ឆឹម សក្កដា សន្សំលុយរួមគ្នាដេីម្បីសាងទ្រនំុស្នេហ៍

247

ពេជ្រ សោភា តារាចម្រៀងប្រចាំផលិតកម្មហង្សមាស និងតារាសម្តែងរូបសង្ហាលោក ឆឹម សក្កដា ក្រៅពីបង្ហើរសារឆ្លងឆ្លើយស្នេហាយ៉ាងផ្អែមល្ហែម អ្នកទាំងពីរត្រូវអ្នកលេង ហ្វេសប៊ុកលើកឡើងថា កំពុងនាំគ្នាសន្សំលុយ ដើម្បីវិនិយោគស្នេហ៍រួមគ្នាទៀតផង។

ថ្មីៗនេះក៏មានការបង្ហើរនៅពាក្យពេចន៍ឆ្លងឆ្លើយនេះ ត្រូវសាធារណជនកត់សម្គាល់ថា ភាពផ្អែមល្ហែម និងស្និតស្នាលរបស់គូស្នេហ៍តារាទាំងពីរដួងនេះខ្លាំងជាងស្ករលាយទឹកឃ្មុំទៅទៀត  រហូតដល់ថ្នាក់តារាចម្រៀង ពេជ្រ សោភា ធ្លាប់បានបង្ហើបប្រាប់ថា “ពេលនេះពួកយើងទាំងពីរក្លាយជាគ្រួសារតែមួយហើយ” ។ មិនតែប៉ុណ្ណោះនៅលើគណនីយហ្វេសប៊ុករបស់តារាស្រីរូបនេះបានបង្ហោះពីដំណើររកប្រាក់រួមគ្នាកាលពីថ្ងៃទី ២៧ម្សិលមិននេះថា«កុំខ្វល់ពីរគេសំខាន់យើងពីរនាក់ខំរកលុយ ដើម្បី…»។ដោយក្នុងន័យនេះអ្នកទាំងពីរត្រូវបានគេនិយាយថាកំពុងនាំគ្នាសន្សំលុយ ដើម្បីវិនិយោគស្នេហ៍រួមគ្នានៅពេលអនាគតនោះ។

តារាចម្រៀងមេម៉ាយរូបស្រស់ ពេជ្រ សោភា បានបង្កាត់ភ្លើងស្នេហ៍ជាមួយតារាសម្តែង ឆឹម សក្កដា ដែលធ្វើឲ្យមជ្ឈដ្ឋានទូទៅមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងចង់ឃើញគូស្នេហ៍នេះដឹកដៃគ្នាចូលរោងការដូចកវី សុខ ជំនោរ៕

Comments

comments