ឃាត់ខ្លួនជនបរទេស២នាក់ ​ធ្វើសកម្មភាព គាស់​ទូរ​ATM លួច​លុយ​របស់​ធនាគារ​ABA

208

ភ្នំពេញ៖ កាលពីព្រឹក​ថ្ងៃទី២៧ ខែវិច្ឆិកា កន្លងមកនេះ ជនជាតិ​បេឡា​រូស២នាក់ ត្រូវ​កម្លាំង​សន្តិសុខ​ធនាគារ ចាប់​បញ្ជូនមក​ប្រគល់​ឲ្យ​សមត្ថកិច្ច បន្ទាប់ពី​ជនបរទេស​ទាំងនោះ បាននាំគ្នា​គាស់​ទូ​ATM ប្រុង​លួច​លុយ​របស់​ធនាគារ​ABA តែ​មិនបាន​សម្រេច ព្រោះ​ត្រូវ​ឃើញ​ពី​សកម្មភាព​តា​មកា​ម៉ា​រ៉ា​សុវត្ថិភាព​ទាន់ពេល ។

ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង២នាក់  ជា​ជនជាតិ​បេឡា​រូស​នេះ ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស កាប់​គាស់​ទម្លុះទម្លាយ​ទូ​A.T.M របស់​ធនាគារ​A.B.A នៅ​ចំណុច​មុខផ្ទះ​លេខ៣១ ផ្លូវ​លេខ២៤០ ភូមិ​ទី១១ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

ជនសង្ស័យ​ទាំង២នាក់ ទី១.ឈ្មោះ MAK SIMMOLOCNKOV ភេទ​ប្រុស អាយុ២៩ឆ្នាំ ជនជាតិ បេឡា​រូស មុខរបរ មិន​ប្រាកដ មាន​ទីលំនៅ​មិន​ប្រាកដ។ ទី២. ឈ្មោះ ALEXANDR BUBENKO ភេទ​ប្រុស អាយុ៣៩ឆ្នាំ ជនជាតិ បេឡា​រូស មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ ។ ចំណែក​វត្ថុតាង​ចាប់​យកបាន ឧបករណ៍​អេ​ឡិច​ត្រ​និ​ច សម្រាប់​លួច​លុយ​ពី​ទូ​ATM ចំនួន​មួយ ក្រណាត់​ក្លុម​មុខ​មួយ។ រីឯ​អ្នកប្តឹង​ឈ្មោះ សាលី វង្ស​កុមារ ភេទ​ប្រុស អាយុ៣២ឆ្នាំ មុខរបរ បុគ្គលិក​ធនាគារ​ABA ស្នាក់នៅ​សង្កាត់​ផ្សារ​ដេប៉ូ៣ ខណ្ឌទួលគោក។

នៅវេលា​កើតហេតុ មាន​ជនបរទេស២នាក់  បាន​ដើរមក​ទូ​ATM របស់​ធនាគារ​ABA នៅ​ចំណុចកើតហេតុ ខណៈនោះ​ជនសង្ស័យ​ម្នាក់ បាន​ឈ​ចាំ​ផ្លូវ ចំណែក​ជនសង្ស័យ​ម្នាក់ទៀត ចូលទៅក្នុង​ទូកញ្ចក់ ដើម្បី​ធ្វើ​សកម្មភាព​លួច​យកលុយ​តែ​មិនទាន់បាន​សម្រេច​ផង ក៏​អ្នកកាន់កា​ម៉ា​រ៉ា​សុវត្ថិភាព នៃ​ទូ​ATMនោះ ឃើញ​ពី​សកម្មភាព​របស់​ជប​សង្ស័យ​ទាំង២នាក់​នោះ ក៏​បោះដៃ​ឲ្យ​កម្លាំង​សន្តិសុខ​ប្រចាំការ មកឃាត់​ខ្លួន​ជនសង្ស័យ២នាក់ បញ្ជូនមក​ប្រគល់​ឲ្យ​កម្លាំង​នគរបាល​ខណ្ឌដូនពេញ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី៕

Comments

comments