សុគន្ធ នីសា តារាចម្រៀងរបស់ផលិតកម្ម ហង្សមាស នឹងចូលរោងការនៅថ្ងៃសុក្រនេះ បន្ទាប់ពីមានដំណឹងលេចឮថា មង្គលការរបស់តារារូបនេះ នឹងប្រារព្ធធ្វើឡើងនៅសណ្ឋាគារកម្រិតផ្កាយ៥ជាមួយបុរសអ្នកជំនួញម្នាក់។
ប្រភពពត៍មានខ្លះថា សុគន្ធ នីសា នឹងរៀបមង្គលនៅថ្ងៃទី១ ខែធ្នូនេះហើយ ដោយនឹងរៀបចំទទួលភ្ញៀវនៅសណ្ឋាគារ សូហ្វីតែលភូត្រា ថ្នាក់ផ្កាយ៥ ។ដោយនាង នឹងចូលរោងការជាមួយបុរសអ្នកជំនួញម្នាក់ ដែលមានដំណឹងខ្លះចុះផ្សាយថា អនាគតស្វាមី នីសាឈ្មោះលោក ចៅ សម្បត្តិ បានកើតឡើងប្រមាណជាបួនទៅប្រាំឆ្នាំមកហើយ ពោលគឺក្រោយពេលតារាស្រីរូបនេះបែក ពីលោក សុខ ជំនោរ មក។ ។គេរំពឹងថា ថ្ងៃមង្គលការរបស់តារូបនេះ នឹងមានអ្នកសិល្បៈជាច្រើនចូលរួមជាមិនខាន។
ទោះយ៉ាងណាមង្គលការនេះ ថ្វើឡើងក្រោយពេលនាងបានចែកផ្លូវជចាមួយអតីតគូស្នេហ៍ចាស់ គឺលោកសុខ ជំនោរដែលបានរៀបការនាប៉ុន្មានថ្ងៃមុននេះនៅកោះពេជ្រនោះ ៕