នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រី ០២នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងថ្នាំញៀនចំនួន ១៨កញ្ចប់(ប្រភេទម៉ាទឹកកក)។ជនសង្ស័យទាំង ០២នាក់នេះ ត្រូវវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាប និងឃាត់ខ្លូនបានកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១៦:៤០នាទី នៅចំណុចផ្លូវរថភ្លើង ផ្ទះគ្មានលេខ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ រួម និងក្មេងស្រី ០១នាក់ មិនទាន់គ្រប់អាយុ(អនិតិជន) ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅមន្ទីរសង្គមកិច្ចដើម្បីគ្រប់គ្រង ក្នុងនោះមាន៖
១. ឈ្មោះ ឈឿង រក្សា ហៅចន ភេទប្រុស អាយុ ២៨ឆ្នាំ , ២. ឈ្មោះ អ៊ុយ សុខា ហៅស្រីដា ភេទស្រី អាយុ ៣៤ឆ្នាំ , ៣. ឈ្មោះ សាត ស្រីណែត ភេទស្រី អាយុ ១២ឆ្នាំ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅមន្ទីរសង្គមកិច្ច ដើម្បីគ្រប់គ្រង។ ដោយ ដាវ៉ុន