(កំពង់ឆ្នាំង) ៖ ជនសង្ស័យចំនួន១៤នាក់ ពាក់ព័ន្ធ ក្នុង ករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានសមត្ថកិច្ចនគរបាលខេត្ត ធ្វើការបង្ហាញមុខ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ កាលពីពីវេលាម៉ោង៨ ,៣០នាទីព្រឹក នៅស្នងការដ្ឋាននគរបាលខេត្ត រួមទាំងសម្ភារ: វត្ថុតាងមានដូចជា(ម៉ូតូ០៤គ្រឿង ទូរស័ព្ទ សំភារៈប្រើប្រាស់គ្រឿងញៀន ថ្នាំប្រភេទមេតង់ហ្វេតាមីន (ICE) កាំបិត ពូថៅ ដែកឆាប ដែកចាក់ និងសំភារះមួយចំនួនទៀត)។
-លោក វរ:សេនីយ៍ត្រី ពៅ ស៊ីផាន់ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានបញ្ជាក់ប្រាប់អ្នកសារព័ត៍មានឲ្យដឹងថា៖ក្នុងរយៈពេល៣ថ្ងៃ គឺថ្ងៃទី( ២៨ ២៩ ៣០ ខែវិច្ឆិការ ឆ្នាំ២០១៧)ក្រោមបញ្ជាពីឧត្តមសេនីយ៍ត្រី ឡុច វណ្ណារ៉ា ស្នងការនគរបាលខេត្ត និង លោក ជុន ថារិទ្ធ ស្នងការរង ទទួលផែនប្រឆាំងបទល្មើស មានការសម្របសម្រួលពីលោក យូ ទិត្យវឌ្ឃន: ព្រះរាជអាជ្ញា នៃអយ្យការអមសាលដំបូង ខេត្តកំពង់ឆ្នាំង កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកទាំង០៦ ក្នុងខេត្ត ធ្វើការបង្ក្រាប ករណី ជួញដូរ និងប្រើប្រាស់គ្រឿងញៀន បានចំនួន ១៤នាក់។
ជាលទ្ធផល៖ ឃាត់ខ្លួន ជនសង្ស័យចំនួន១៤នាក់ ម៉ូតូ០៤គ្រឿង ទូរស័ព្ទ និងសំភារះប្រើប្រាស់គ្រឿងញៀន ថ្នាំប្រភេទមេតង់ហ្វេតាមីន (ICE) ៖
1- ក្រុងកំពង់ឆ្នាំងថ្ងៃទី ២៨ /១១ /២០១៧ បានម្នាក់ ០១នាក់
2- ស្រុកកំពង់ត្រឡាច ២៩ /១១ /២០១៧ បានចំនួន ០២នាក់
3- ស្រុកសាមគ្គឺមានជ័យ ៣០ /១១ /២០១៧ បានចំនួន ០២នាក់
4- ស្រុករលាប្អៀរ ៣០ /១១ /២០១៧ បានចំនួន ០៤នាក់
5- ស្រុកបរិបូរណ៍ ២៩ /១១ /២០១៧ បានចំនួន ០៤នាក់
6- ស្រុកទឹកផុស ២៨ /១១ /២០១៧ បានចំនួន ០១នាក់
-លោកនាយការិយាល័យបានប៉ុន្ថែមថា ករណីឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀន ចំនួន១៤នាក់នេះ ជាបណ្តោះអាសន្ន និងសម្ភារ: វត្ថុតាង ទាំងអស់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាតិការបន្តតាមនិវិធី៕