(កណ្ដាល)៖ នៅថ្ងៃទី០២ កន្លងទៅនេះ ឈ្មោះជនរងគ្រោះ ឃ្លិន តេង និងជនសង្ស័យឈ្មោះ ឃ្លិន ផេង (បងប្អូនបង្កើត)បានផឹកស្រាថ្នាំជាមួយគ្នា នៅទំនប់៣៨។ លុះរហូតដល់ពេលកើតហេតុខាងលើ ជនរងគ្រោះ បានដេញអោយជនសង្ស័យត្រលប់ទៅផ្ទះ ព្រោះពេលយប់ជ្រៅហើយ តែជនសង្ស័យមិនទៅ និងបានទាញយកបារីពីជនរងគ្រោះមកជក់ តែជនរងគ្រោះមិនអោយ ហើយបានវាយទៅលើជនសង្ស័យជាប្អូនមួយដៃ ធ្វើអោយជនសង្ស័យខឹង ក៏បានដើរទៅផ្ទះម្ដាយដែលនៅក្បែរនោះរួចបានយកកាំបិតបុ័ងតោពីផ្ទះម្ដាយមកកាប់លើជនរងគ្រោះវិញបណ្ដាលអោយត្រូវជនរងគ្រោះចំក្ដោងច្រមុះនិងដៃខាងស្ដាំរងបួសជាម្ងន់ ។
ក្រោយមកជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីពេទ្យបង្អែក ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះ ០១ នាក់មានឈ្មោះ ឃ្លិន តេង ភេទប្រុស អាយុ៣៤ ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ នេសាទរងរបួសត្រង់ក្ដោងច្រមុះនិងដៃខាងស្ដាំ ។
ហើយជនសង្ស័យ ឈ្មោះ ឃ្លិន ផេង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពាមផ្ទោលកើត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល មានមុខរបរ នេសាទ(ឃាត់ខ្លួន)សម្ភារះវត្ថុតាង កាំបិតបុ័ងតោ ចំនួន ០១ ។
ក្រោយទទួលបានព័ត៌មាននេះភ្លាមនគរបាលប៉ុស្ដិ៍ បានចុះដល់កន្លែងកើតហេតុ រួចបាននាំខ្លួនជនសង្ស័យ ឃ្លិន ផេងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕