ជនសង្ស័យ ០៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនទៅតុលាការ

146

នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០៣នាក់ ទៅតុលាការ លើ ០២ករណី ផ្សេងគ្នា

នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០៣នាក់ ទៅតុលាការ លើ ០២ករណី ផ្សេងគ្នា ដើម្បីផ្តន្ទាទោសតាមនិតិវិធីច្បាប់។ ជនសង្ស័យ ០៣នាក់ នោះមាន៖

19142215_200364407154198_1490444550_n

១.ឈ្មោះ ឈុន វាសនា ភេទប្រុស អាយុ ២៤ឆ្នាំ ,

២.ឈ្មោះ កុយ បញ្ញារ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបានកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ពាក់ព័ន្ធករណី លួចកាច់កម៉ូតូ នៅចំណុចក្រោមស្ពានកោះពេជ្រ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ដែលជនសង្ស័យទាំង ០២នាក់ខាងលើ បានធ្វើសកម្មភាពលួចកាច់ក ម៉ូតូរបស់ជនរងគ្រោះឈ្មោះ ព្រឿង កំសត់ ហៅទូច ភេទប្រុស អាយុ ១៩ឆ្នាំ ម៉ាក SUZUKI NEX ពណ៏សលាយលឿងខ្ចី ពាក់ស្លាកលេខ ភ្នំពេញ 1FS:4335 កាលពីវេលាម៉ោង០២:០០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ នៅចំនុចសួនច្បារមុខរូបសំណាកសម្តេចតា ស្ថិតនៅផ្លូវព្រះសីហនុ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ខណៈពេលដែលជនរងគ្រោះកំពុងតែដេកលក់។

19142015_200364417154197_1596652346_n

៣. ឈ្មោះ ច័ន្ទ គោរព ភេទប្រុស អាយុ ៥០ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនកាលពីវេលាម៉ោង១៦:៤០នាទី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ពាក់ព័ន្ធករណី ហិង្សាដោយចេតនា នៅចំណុច ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដែលជនសង្ស័យខាងលើ បានវាយតប់ទៅលើឈ្មោះ ថោង សុខាភារូ បណ្តាលឲ្យរបួសក្បាល ជាំភ្នែកទាំងសងខាង ដងខ្លួន និងរបួសជើងឆ្វេងផងដែរ៕ដោយ ដាវ៉ុន

19244193_200364430487529_53091998_n

Comments

comments