ស្លាប់ពីរនាក់និងរបួសធ្ងន់ម្នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅស្រុកមុខកំពូល

143

កណ្ដាល៖ មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងលើផ្លូវលំ ស្ថិតក្នុងភូមិក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូលខេត្តកណ្តាល នៅថ្ងៃទី១៤ខែមិថុនា២០១៧វេលាម៉ោង០៨និង00 នាទី។

photo_2017-06-14_11-26-51

បង្កឡើង ដោយរថយន្ត មួយគ្រឿងមិនស្គាល់ម៉ាក(បើករត់គេចបាត់)ធ្វើដំណើរ ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបានបុកម៉ូតូមួយគ្រឿងម៉ាកC១០០កូរ៉េពណ៍ក្រហម ពាក់ផ្លាកលេខកណ្ដាល1O.0614 បើកបរដោយឈ្មោះ ស៊ិន អុន ភេទប្រុសអាយុ៥២ ឆ្នាំមានទីលំនៅភូមិអំពិលទឹក ឃុំសំបួរមាស ស្រុកមុខកំពូលខេត្តកណ្ដាល ដោយរួមដំណើរ០២នាក់

១- ឈ្មោះហម ធឿន ភេទស្រីអាយុ៤៨ឆ្នាំមានទីលំនៅជាមួយគ្នា។

២ -ឈ្មោះរុំ ជីមិញ ភេទប្រុសអាយុ៦០ឆ្នាំមានទីលំនៅជាមួយគ្នា។

photo_2017-06-14_11-26-54

ដែលធ្វើដំណើរពីត្បូង ទៅជើងបណ្ដាលឲស្លាប់អ្នកបើកបរម៉ូតូឈ្មោះស៊ិន អុននិងឈ្មោះហម ធឿនស្លាប់នៅកន្លែងកើតហេតុ និងរបួសធ្ងន់ដល់ ឈ្មោះ រុំ ជីមិញហើយបានបញ្ចូនទៅព្យាបាល នៅពេទ្យភ្នំពេញ។ចំពោះសពទាំងពីរបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូ បានយកមករក្សាទុកនៅប៉ុស្តិ៍សំបួរមាស។ រីឯរថយន្តបើករត់គេចនោះត្រូវកម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត៕ ដោយ សីហា

photo_2017-06-14_11-26-49photo_2017-06-14_11-26-46

Comments

comments