អភិបាលរាជធានីភ្នំពេញ ប្តេជ្ញាបន្តយកចិត្តទុកដាក់លុបបំបាត់ក្រុមហ៊ុន​ឱសថ និងឱសថស្ថាន ដែលមិនគោរពច្បាបឲ្យអស់និងមានប្រសិទ្ធភាព

194

លោក ឃួង ស្រេង បានបន្តថា ដោយមានការយកចិត្តទុកពីសំណាក់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន​ សែន ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដើម្បីលើកកម្ពស់វិស័យសុខាភិបាល ដោយផ្តោតជាសំខាន់លើការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យសុខាភិបាលដូចជា៖ ការបណ្តុះបណ្តាលវេជ្ជបណ្ឌិត ទន្តទណ្ឌិត ឱសថការី គិលានុបដ្ឋាយិកា ព្រមជាមួយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តសុខាភិបាលទាំងផ្នែករដ្ឋ និងផ្នែកឯកជនតាមរយៈការបង្កើនថវិកាជាតិជាលំដាប់ ចំពោះការចំណាយសាធារណៈលើវិស័យសុខាភិបាល។

យោងតាមការតាមរបាយការណ៍ របស់លោកបណ្ឌិត ឡី សុភាព ប្រធានសមាគមនអ្នកលក់ឱសថកម្ពុជា បានបញ្ជាក់ឲ្យដឹងថា តាមរយៈការបើកវគ្គ​បណ្តុះបណ្តាលមូលដ្ឋានសម្រាប់អ្នកលក់ឱសថ តាមឱសថស្ថានរួមមានផ្នែកវេជ្ជសាស្ត្រ និងឱសថសាស្ត្រ បានចំនួន៣វគ្គ។ សម្រាប់វគ្គទី៣នេះ មានសិក្ខាកាមសរុបចំនួន៥៦៨នាក់ (ស្រី៣២៨នាក់) ដែលជាម្ចាស់អ្នកគ្រប់គ្រងទូទៅ អ្នកលក់ឱសថអាហារបំប៉នសុខភាព និងគ្រឿងសំអាងមកពី​បណ្តារាជធានី-ខេត្ត៕

Comments

comments