ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ជាវ តាយ ជាអភិបាលខេត្តកំពត ជំនួសលោក ចាន់ ចេស្តា

266

ព្រះរាជក្រឹត្យរបស់ព្រះករុណា នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ បានត្រាស់បង្គាប់៖ មាត្រា១៖ «ផ្ទេរភារកិច្ចឯកឧត្តម ចាន់ ចេស្តា ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៤ នៃក្របខ័ណ្ឌមន្រ្តីគ្រប់គ្រងរដ្ឋបាលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពីអភិបាល នៃគណៈអភិបាលខេត្តកំពត ឲ្យទៅបម្រើការងារនៅក្របខ័ណ្ឌដើមវិញ»។

មាត្រា២៖ តែងតាំងឯកឧត្តម ជាវ តាយ ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ១ ជាអភិបាលនៃគណៈអភិបាលខេត្តកំពត»។

សូមជ​ម្រាបថា មុនការសម្រេចតែងតាំងនេះ លោក ជាវ តាយ គឺជាអភិបាលរងខេត្តកណ្តាល៕

Comments

comments