ទីបំផុតអនុប្រធានាធិបតីអេក្វាទ័រ «ត្រូវដកចេញពីតំណែង និងកាត់ទោសដាក់ពន្ធនាគារ ០៦ឆ្នាំ ពីបទពុករលួយ»

87

លោក Glas វ័យ ៤៨ឆ្នាំ បានបាត់បង់តួនាទី​របស់លោក​ ដោយស្វ័យប្រវត្តិនាថ្ងៃពុធ​សប្តាហ៍នេះ ដោយសារតែ​លោក​អវត្តមាន​ មិន​បានបំពេញតួនាទី​អស់រយៈពេលជា ០៣ខែ មកហើយ ដែលជាថេរវេលា​អនុញ្ញាតឲ្យ​អវត្តមាន នៅក្រោមរដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​អេ​ក្វាទ័រ ពីព្រោះការឃុំខ្លួន​របស់លោក។ លោក Glas ​គឺជាអ្នកនយោបាយ​អាមេរិកឡាទីន មានឋានៈខ្ពស់ជាង​គេបង្អស់ ដែលត្រូវបានផ្តន្ទាទោស​ដាក់ពន្ធនាគារ នៅ​ក្នុង​រឿង​អាស្រូវ​ពុក​រលួយ​​ក្នុងតំបន់ដ៏ធំមួយ ពាក់ព័ន្ធនឹងក្រុមហ៊ុន​សំណង់ប្រេស៊ីល​មានឈ្មោះថា Odebrecht ដែលបានប្រើប្រាស់​​សំណូកសូកប៉ាន់ ដើម្បីរក្សាយកកុងត្រា​ការងារ​សាធារណៈផ្សេងៗ។

គួរជម្រាបថា លោក Jorge Glas ត្រូវបានកាត់ទោស​ឲ្យជាប់ពន្ធនាគាររយៈពេល ០៦ឆ្នាំ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ដោយ​តុលាការ​កំពូល​អេក្វាទ័រ ក្រោយពីត្រូវ​បានរកឃើញថា មានទោស​ពីបទ ទទួលយក​សំណូកជាទឹក​ប្រាក់ចំនួន ១៣.៥លានដុល្លារ នៅក្នុងរឿង​អាស្រូវ​ពុករលួយ Odebrecht។ ជុំវិញការផ្តន្ទាទោស​នេះ លោក Glas បាននិយាយថា រូបលោកគឺស្អាតស្អំ​ទាំងស្រុង នឹងប្តឹងជំទាស់​សេចក្តីសម្រេច​របស់តុលាការ​។ ប៉ុន្តែដោយសារតែ​រូបលោក ត្រូវបានគេឃុំ​ខ្លួនតាំងតែពី​ថ្ងៃទី០២ ខែធ្នូមកម្ល៉េះ​នោះ លោកពុំមាន​លទ្ធភាពបំពេញ​តួនាទីរបស់​លោកនោះឡើយ​ ចាប់តាំងពី​ពេលនោះមក។

បែបនេះ​មានន័យថា លោក Glas បរាជ័យក្នុងការបំពេញ​តួនាទីជា​អនុប្រធានាធិបតីអស់​រយៈពេលលើសពី ០៣ខែ ដែល​អនុញ្ញាត​នៅ​​​ក្រោម​រដ្ឋ​ធម្មនុញ្ញ​របស់ប្រទេស ដូច្នេះហើយលោក​បានបាត់បង់មុខតំណែង​របស់លោក​ដោយស្វ័យប្រវត្តិ ខណៈប្រធានាធិបតី​អេក្វាទ័រ លោក Lenin Moreno ក៏បានចេញមុខ​ទទួលស្គាល់យ៉ាង​ដូច្នោះដែរ៕

Ecuador’s vice president Jorge Glas gestures upon arrival at the National Court of Justice for the sentencing hearing, in Quito, Ecuador, on December 13, 2017.
Glas was sentenced to six years in prison for receiving illegal kickbacks from Brazilian construction giant Odebrecht. / AFP PHOTO / Juan Ruiz

Comments

comments