តំណាងនាយឧត្តមសេនីយ៍ សៅ សុខា នាំយកថវិកាជិត៥០លានរៀល ទៅជូនក្រុមគ្រួសារសពអាវុធហត្ថលើផ្ទៃប្រទេស ដែលទទួលមរណភាព

216

លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត បានឲ្យដឹងថា បច្ច័យមូលនិធិ ដែលត្រូវបានយកទៅនេះ មានចំនួនជិត៥០លានរៀល ដែលបានមកពីការបរិច្ចាកដោយស្ម័គ្រចិត្តរបស់ អស់លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ ដែលបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ក្នុងនោះដែរថវិកាចំនួន៥លានរៀល គឺជាថវិកាផ្ទាល់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា។

លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត បានបន្តឲ្យដឹងទៀតថា ទាំងនេះសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ អំពីសុខទុក្ខបងប្អូនក្រោមឱវាទ របស់ថ្នាក់ដឹកនាំកងរាជអាវុធហត្ថ ដែលមាន នាយឧត្តមសេនីយ៍ សៅ សុខា ជាមេបញ្ជាការ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី ក៏បានពាំនាំនូវការសួរសុខទុក្ខ និងការចូលរួមរំលែកទុក្ខពីចម្ងាយពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា និងបានផ្តាំផ្ញើដល់ក្រុមគ្រួសារសព ត្រូវបន្តខិតខំថែរក្សាក្រុមគ្រួសារឲ្យបានល្អ បើទោះបីជាការបាត់បង់ លោកនាយចំណង់ ស៊ុ សុភ័ក្ត្រ ដែលជា ឪ បងដ៏ល្អ ប្អូនដ៏ល្អ កូនដ៏ល្អ សំរាប់ក្រុម។

Comments

comments