(ខេត្តក្រចេះ)៖ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨កន្លងទៅនេះ នៅក្នុងខ្ទមចាំចម្ការ ស្ថិតនៅភូមិសំរិត ឃុំគោលាប់ស្រុកចិត្របុរី ខេត្តក្រចេះ ។
ជនសង្ស័យជាបងប្រុសមានឈ្មោះ អ៊ឹម ស៊ី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ ។
ប្អូនស្រីជាជនរងគ្រោះមានឈ្មោះ អ. ព ភេទស្រី អាយុ១៥ឆ្នាំ រស់នៅភូមិ ឃុំខាងលើ។
ក្រោយពីសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យបានសារភាពថា ពិតជាធ្លាប់បានចាប់រំលោភប្អូនស្រីបង្កើតរបស់ខ្លួនបានសម្រេចចំនួន២ដងបា្រកដមែន ដល់លើកទី៣ គឺចាប់រំលោភនៅលើផ្ទះ តែមិនបានសម្រេចទេ ដោយនាងបានរើបម្រាស់រួចរត់គេចខ្លួន ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកំលាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន កសាងសំណុំរឿងចាត់ការទៅតាមច្បាប់៕