សូមធ្វើជាមន្ត្រីបម្រើរាស្ត្រដោយសម្លឹងមើលផលប្រយយោជន៍រួមសំរាប់ប្រទេសជាតិ!

112

សូមធ្វើជាមន្ត្រីបម្រើរាស្ត្រដោយសម្លឹងមើលផលប្រយយោជន៍រួមសំរាប់ប្រទេសជាតិ!
(ខេតកំពត)៖ ចាប់ពីពេលនេះ​ទៅ មន្ត្រី​ត្រូវតែ​ហ៊ាន​លៈបង់​ផល​ប្រ​យោ​ជ​ន៏​បុគ្គល ដោយ​សម្លឹងមើល​ផល​ប្រ​យោ​ជ​ន៏​រួម​សំរាប់​ប្រទេសជាតិ​សំរាប់​ការរីកចំរើន ហ៊ាន​និយាយ​ត្រង់​ពិត និង​ពង្រឹង​សាមគ្គីភាព ឯកភាព​រវាង​គ្នា​ទៅវិញទៅមក​ដើម្បី​ការដឹកនាំ​មួយ​ដែលមាន​ភាពរឹងមាំ​និង​ឆ្លើយតប​ទៅ​និង​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ​ដែល​ចង់បាន​៖ ឯកឧត្តម នៃ ប៉េណា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលនិងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពតបាន​ក្រើនរំលឹក​យ៉ាង​ដូច្នេះ ដល់ ក្រុមការងារជាសមាជិកគណៈកម្មាធិការខេត្តកំពតស្រុកឃុំ នៅក្នុង​ពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណៈបក្សខេត្តកំពត កាលពី​រសៀល​ថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០១៨នៅ​ស្នាក់ការគណៈបក្សប្រជាជនកម្ពុជាខេត្តកំពត ។ឯ​ឧ​ត្ត​ម នៃ ប៉េណា បាន​បន្ត​ដោយ​សង្កត់ធ្ងន់ថា​គណៈកម្មាធិការបក្សខេត្តត្រូវជាស្នូរសាមគ្គីធម៌ឯកភាពជាបង្គោល ការដឹកនាំ​របស់​មន្ត្រី​បង្គោល ថ្នាក់​ខេត្ត ក្រុង-ស្រុកបណ្តាភូមិឃុំកន្លងមក ថា​ពិត​ជាមាន​កំហុសឆ្គងខ្លះៗ តែ​យើង​ត្រូវតែ​ហ៊ាន​ទទួលយក​ការពិត​ធ្វើការ​កែប្រែ​ជាបន្ទាន់​និង​ចាំបាច់​បំផុត​នោះ​ឲ្យ​ចេះ​យោគយល់​គ្នា​ក្នុង​ការដឹកនាំ​ សាមគ្គីភាពគ្នា នោះ​ទើប​ធ្វើ​ឲ្យ​អង្គភាព ក្រុង-ស្រុក​របស់​យើង​រីកចំរើន​ជៀសវាង​ការបែកបាក់​សាមគ្គី​នាំ​ឲ្យ​យើង​បរាជ័យ ។ ឯកឧត្តមនៃប៉េណា បាន​ផ្តាំផ្ញើ​មន្ត្រីគ្រប់ក្រុមការងារថ្នាក់កណ្តាលថ្នាក់ខេត្តស្រុកនៅមូលដ្ឋានបើទោះបីពេលនេះមានការផ្លាស់ប្តូខុសឆ្គងថ្នាក់ដឹកនាំ សូមស្នើរដល់ឯកឧត្តមអស់លោក លោកស្រីប្រឹងប្រែងបន្តការងារដែលដាក់ចេញអោយដូចសភាពការដែលយើងធ្វើកន្លងទៅនិង ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការផ្តល់​សេវាសាធារណៈ​ឲ្យ​បាន​ទាន់ពេលវេលា​ជាមួយ​ប្រជាពលរដ្ឋ​កន្លងមក​មាន​លេចឡើង​បញ្ហា​មិន​ប្រក្រតី​ជាច្រើន​ក្នុង​ការផ្តល់​សេវាសាធារណៈ​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ថ្នាំងថ្នាក់​ជាមួយ​ក្រុមប្រឹក្សា ហើយ​បាន​ជះឥទ្ធិពល​មិន​ដល់​ការដឹកនាំ​រួម​របស់​រាជរដ្ឋាភិបាល​ដែល​បាននិងកំពុង​យកចិត្ត​ដាក់​ជំរុញ​ការផ្តល់សេវា​សា​ធា​រណះ​ឲ្យ​មាន​គុណភាព ប្រសិទ្ធភាព​និង​ទុកចិត្តបាន​នៅ​គ្រប់​មូលដ្ឋាន​ទូ​ទាង​ប្រទេស។នៅក្នុង​ឱកាស​នេះដែរ ឯកឧត្តម នៃ ប៉េណា ក៍ក្រើនរំលឹកដល់ក្រុមការងារទាំងអស់ជាបង្គោលត្រូវចុះជួយតាមមូលដ្ឋានជាប្រចាំដែលតម្រូវចាំបាច់របស់បងប្អូនប្រជាពលរដ្ឋនិងអំពាវនាវប្រជាពលរដ្ឋកុំបង្អង់យូរទៅចុះឈ្មោះបោះឆ្នោតដើម្បីជ្រើសរើសតំណាងរាស្ត្រនៃអណត្តទី៥ នៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ខាងមុខអោយបានគ្រប់ៗគ្នា។ សូមបញ្ជាក់ផងដែរថាដោយមានការផ្លាស់ប្តូរអភិបាលនៃគណៈអភិបាលខេត្តកំពតថ្មីឯកឧត្តម ជាវ តាយ ចូលមកកាន់មុខតំណែងជំនួសឯកឧត្តមចាន់ ចេស្តា ដែលត្រូវផ្ទេរទៅកាន់តួនាទីជាអនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ៕

Comments

comments