ក្រសួងបង្ហាញកំពង់ផែទាំង១៥ (ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ) ដើម្បីបញ្ជៀសការកកស្ទះ…
ភ្នំពេញ៖ ដោយសារបញ្ហាកកស្ទះចរាចរណ៍រាជរដ្ឋាភិបាល កំពុងរៀបចំកំពង់ផែ ចំណតកាណូតដឹកអ្នកដំណើរ ចំនួន១៥ទីតាំង (ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ) ពេលនេះក្រសួងបានបង្ហាញនូវចំណត់កំពង់ផែផ្លូវការតាមកន្លែងនីមួយៗដូចខាងក្រោម៖
+ រាជធានីភ្នំពេញ
– ទី១: គល់ស្ពានព្រែកព្នៅត្រើយខាងកើត (កំពុងពិចារណា)
– ទី២: គីឡូម៉ែត្រលេខ៦
– ទី៣: ខាងមុខឃ្លាំងសាំងឬស្សីកែវជាប់ នឹងទីលានប្រជាធិបតេយ្យថ្មី
– ទី៤: ផែបណ្ដែតមុខផ្សាររាត្រី
– ទី៥: កំពង់ចម្លងកោះពេជ្រ-អារីយ៍ក្សត្រ
– ទី៦: ភូមិដើមចាន់ឬគល់ស្ពានក្បាលថ្នល់ខាងកើត
– ទី៧: ចំណតរថយន្តចាក់អង្រែក្រោម
– ទី៨: បាក់ខែង ត្រង់ផ្លូវបំបែកលី យ៉ុងផាត់
– ទី៩: ទល់មុខផ្សារព្រែកលៀប (កំពង់ចម្លងព្រែកលៀប)
– ទី១០: ជាប់សណ្ឋាគារសុខាភ្នំពេញ
– ទី១១: ភូមិកោះនរា
– ទី១២: កំពង់ចម្លងក្តីតាកុយ
– ទី១៣: កំពង់ចម្លងតាព្រហ្មមាត់ក្រសះ
+ ខេត្តកណ្តាលៈ
– ទី១: មុខវត្តព្រែកសំរោងក្រុងតាខ្មៅ (កំពុងពិចារណា)
– ទី២: កំពង់ចម្លងរោងចក្រក្តាបន្ទះផ្លូវត្រី ៕