កូរ៉េខាងត្បូង និងខាងជើង បានព្រមព្រៀងគ្នាធ្វើកិច្ចពិភាក្សាផ្នែកយោធា ក្រោយពីបញ្ចប់កិច្ចពិភាក្សាកម្រិតខ្ពស់

94

ក្រៅពីការយល់ព្រម​បញ្ជូនប្រតិភូ​ជាន់ខ្ពស់ និងអត្តពលិក ដើម្បីមកចូល​រួមកីឡាអូឡាំពិក​រដូវរងារ​ឆ្នាំ២០១៨ ​មន្រ្តីតំណាង​ទីក្រុងព្យុងយ៉ាង ក៏បានព្រមព្រៀង​ឲ្យមានការបើកឲ្យ​ប្រើប្រាស់ឡើងវិញ​ផងដែរចាប់ពីថ្ងៃពុធនេះ នូវខ្សែទូរស័ព្ទ​បន្ទាន់ (Hotline) ផ្នែកយោធា​រវាង​​កូរ៉េ​ខាងជើង និងកូរ៉េខាងត្បូង ​ក្រោយពីវាត្រូវបានបិទ​ក្នុងអំឡុងពេល​ជិតពីរឆ្នាំមកហើយ ក៏ព្រោះតែទំនាក់ទំនង​នៃប្រទេស​ទាំងពីរ​បានធ្លាក់ចុះដុន​ដាបខ្លាំង។ នេះបើតាម​ការអះអាង​ពីមន្រ្តីរដ្ឋាភិបាល​កូរ៉េខាងត្បូង ដកស្រង់ដោយ​ទីភ្នាក់ងារ​ព័ត៌មាន យុនហ៉ាប់ នៅរសៀល​ថ្ងៃអង្គារ ទី០៩ ខែ​មករា ឆ្នាំ២០១៨។

ពាក់ព័ន្ធនឹងកិច្ចពិភាក្សាផ្នែកយោធា រវាងប្រទេសកូរ៉េទាំងពីរ, ទីភ្នាក់ងារសារព័ត៌មានស៊ិនហួ មិនបានចេញផ្សាយពីលទ្ធផល នៃកិច្ចពិភាក្សានេះនោះទេ៕

Comments

comments