ថ្នាក់ដឹកនាំខេត្តកំពង់ធំ ចូលរួមគោរពវិញ្ញាណក្ខន្ធឧបាសក គង់ ខាត់ ត្រូវជាបិតាក្មេកសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ អ៊ូ សាន

160

ការទទួលមរណភាពរបស់មហាឧបាសក គង់ ខាត់ គឺជាការបាត់បង់បិតា ជីតា ប្រកបដោយ ព្រហ្មវិហារធម៌មួយរូប ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅ ប្រកបដោយគន្លងធម៌ ។ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់មហា ឧបាសក គង់ ខាត់ បានសោយសុខ ក្នុងសុគតិភពជានិច្ចនិរន្តន៍តរៀងទៅ ។

សពរបស់មហាឧបាសក គង់ ខាត់ ត្រូវតម្កល់នៅគេហដ្ឋានលេខ១៦ ផ្លូវលេខ២២២ ភូមិ៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ពិធីដង្ហែសពនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៧:០០ព្រឹក ឆ្ពោះទៅបញ្ចុះនៅវត្តសុវណ្ណគិវី-ជើងឆ្នុក ស្ថិតក្នុងភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ៕

Comments

comments