ជំងឺរលាកថ្លើមរ៉ាំរ៉ៃ គឺជាការរលាករយៈពេលយូរ ដែលភាគច្រើន គឺមិនមានរោគសញ្ញាឲ្យអ្នកជំងឺបានដឹងខ្លួនជាមុនទេ ។ យូរទៅជំងឺនេះវិវឌ្ឍទៅជាជំងឺរលាកថ្លើមធ្ងន់ អាចបង្កឲ្យកើតជាជំងឺមហារីក ។
ជំងឺរលាកថ្លើម ចែកចេញជា២ដំណាក់កាលដូចជា៖
-ដំណាក់កាលទី១៖ គឺជាការរលាកថ្លើមស្រាល វាជាដំណាក់កាលដែលអាចវិវឌ្ឍទៅជាជំងឺខ្សោយថ្លើម និងអាចស្តែងចេញតាមរោគសញ្ញាមួយចំនួនដូចជា ក្តៅខ្លួន ឈឺសាច់ដុំ ឈឺក្នុងពោះ ត្រង់ឆ្អឹងជំនីរខាងស្តាំ ក្អួត រាក អស់កម្លាំង និងអាចមានលឿងកើតនៅលើស្បែកនិងភ្នែក ។
-ដំណាក់កាលទី២៖ គឺជាការលាកថ្លើមរយៈពេលយូរ ដែលភាគច្រើនគឺមិនមានរោគសញ្ញាឲ្យអ្នកជំងឺបានដឹងជាមុន យូរៗទៅជំងឺអាចវិវឌ្ឍទៅជាជំងឺក្រិនថ្លើម មហារីកថ្លើមទើបលេចចេញរោគសញ្ញា ។ ចំពោះមូលហេតុដែលបណ្តាលឲ្យកើតមានជំងឺរលាកថ្លើមរ៉ាំរ៉ៃនេះមានដូចជា៖
-អ្នកជំងឺធ្លាប់កើតមានជំងឺរលាកថ្លើមប្រភេទ B C និងD ជំងឺទាំងនេះអាចបណ្តាលឲ្យលោកអ្នកមានជំងឺរលាកថ្លើមរ៉ាំរ៉ៃ ។
-ការទទួលទានស្រា បារីលើសកម្រិត ។
-ការប្រើប្រាស់ថ្នាំមួយចំនួន ។
-ស្ទះទឹកប្រមាត់ ។
-បំលែងសារធាតុខ្លាញ់ខុសប្រក្រតី ។
-បណ្តាលមកពីវីរុស និងបាក់តេរី ។
-បរិភោគចំណីអាហារដែលចម្លងរោគ ។
-ទទួលការប្តូរសរីរាង្គណាមួយ ។
-ការសាក់សាច់ ។
-កត្តាដំណពូជជាដើម ។
ថ្លើមមាន ៦ ប្រភេទគឺ A , B , C ,D , E និង F ។ ជំងឺរលាកថ្លើមធ្ងន់ជាងគេគឺ B និង C ធ្វើឲ្យថ្លើមខូចខាតកើតជាជំងឺរ៉ាំរ៉ៃ និងវិវឌ្ឍទៅរក ក្រិនថ្លើម និងមហារីក ។
ជំងឺរលាកប្រភេទ C គឺការឆ្លងតាមរយៈការរួមភេទ និងឆ្លងតាមម្តាយទៅកូន ។ ចំពោះជំងឺថ្លើមប្រភេទ B វិញ ការឆ្លងពីម្តាយទៅកូន គឺវាតិចតួចជាងប្រភេទ C ហើយដើម្បីការពារជំងឺនេះ គឺចៀសវាងការប្រើប្រាស់ម្ជុលជាមួយគ្នា។ ចំពោះអ្នកម្តាយដែលសម្រាលកូននោះ គឺត្រូវតែការពារកូន ធ្វើម៉េចឲ្យចេញឆ្ងាយពីម្តាយដើម្បីឲ្យការឆ្លងនោះវាមានកម្រិតតិចតួច ។
ចំណែកឯការរួមភេទវិញការពារដោយការប្រើប្រាស់ស្រោមអនាម័យ ។
ដើម្បីការពារជំងឺរលាកថ្លើមវិវឌ្ឍទៅរកសភាពធ្ងន់ ដែលអាចឈានទៅដល់ការកើតមានជំងឺមហារីកនោះ លោកអ្នកគប្បីតាមដានសុខភាពឲ្យបានជាប្រចាំជាមួយគ្រូពេទ្យជំនាញ។ បើសិនជាកើតមានជំងឺរលាកថ្លើមប្រភេទណាមួយគួរតែព្យាបាលឲ្យជាសះស្បើយ ជាពិសេសការប្រើប្រាស់ថ្នាំមួយចំនួនដែលអាចបណ្តាលឲ្យកើតមានជំងឺរលាកថ្លើម លោកអ្នកគួរតែពិភាក្សាជាមួយគ្រួពេទ្យ ៕