ស្លាប់៥នាក់ និងរបួស៦២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១០ ខែមករា​ម្សិលមិញ

92

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៧លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៨គ្រឿង រថយន្តតូច២គ្រឿង យានផ្សេង១គ្រឿង និងរថយន្តធំ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនប្រកាន់ស្ដាំ, មិនគោរពសិទ្ធិ និងប្រជែង។

សូមបញ្ជាក់ថារយៈពេល១០ថ្ងៃ ខែមករា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១០០លើក បណ្ដាលឲ្យមនុស្សស្លាប់៦៣នាក់ របួសធ្ងន់ចំនួន១១៧នាក់ និងរបួសស្រាលចំនួន៨៥នាក់៕

Comments

comments