ក្រុមការងារចម្រុះចុះបោះបង្គោលព្រំដីរដ្ឋពេលបុគ្គលឯកជនបំពានយក

112

ក្រុមការងារចម្រុះចុះបោះបង្គោលព្រំដីរដ្ឋពេលបុគ្គលឯកជនបំពានយក

នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ កម្លាំងចម្រុះនៃអាជ្ញាធរអប្សរានិងសាលាខេត្តសៀមរាប ដែលមានការចូលរួមពីអាជ្ញាធរក្រុងសៀមរាប មន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា មន្ត្រីជំនាញមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់និងសុរិយោដី មេធាវីប្រចាំអាជ្ញាធរអប្សរា រួមនឹងមន្ត្រីពាក់ព័ន្ធផ្សេងទៀត កំពុងចុះអនុវត្តការបោះបង្គោលកំណត់ព្រំដីរដ្ឋ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប (តំបន់ផ្លូវ៦០ម៉ែត្រ)។

ការចុះអនុវត្តការងារនេះ ក្នុងបំណងទប់ស្កាត់ការរំលោភបំពានយកដីរបស់រដ្ឋទៅគ្រប់គ្រងធ្វើជាកម្មសិទ្ធិឯកជនពីសំណាក់បុគ្គលមួយចំនួន៕

 

Comments

comments