ក្រុងតាខ្មៅ ៖ ទំហំទឹកប្រាក់ប្រមាណ ១៥០០លានដុល្លារអាមេរិកក្នុងការវិនិយោគទុន ព្រលានយន្តហោះថ្មី១ទៀតនៅក្នុងប្រទេសកម្ពុជ ដែលគ្រោងនឹងសាងសង់នៅក្នុងស្រុកកណ្តាលស្ទឹងក្រុងតាខ្មៅ ខេត្តកណ្តាល។
ព្រលានយន្តហោះអន្តរជាតិនេះ គឺជាការវិនិយោគដោយក្រុមហ៊ុន «ខេមបូឌា អ៊ែរផត អ៉ិនវេសមិន ខូ អិល ធី ឌី ( Cambodia Airport Investment Co,ltd » ជាក្រុមហ៊ុនភាពជាដៃគូវិនិយោគរវាងវិស័យសាធារណៈនិងឯកជន (PPP) ដោយគ្រោយនឹងធ្វើការសាងសង់លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា។
ព្រលានយន្តហោះថ្មីនេះ ត្រូវចំណាយទុនវិនិយោគរហូតដល់ទៅ ១,៥០០លានដុល្លារអាមេរិក។ ក្នុងនោះទឹកប្រាក់ ១,១០០លានដុល្លារ ជាកម្ចីពីធនាគារបរទេស និង ២៨០លានដុល្លារជារបស់ក្រុម OCIC របស់ឧកញ៉ា ពុង ខៀវសែ ហើយដើមទុនចុះបញ្ជីមានរហូតដល់ ១២០លានដុល្លារអាមេរិក។
គួរបញ្ជាក់ថាគម្រោងសាងសង់ព្រលានយន្តហោះថ្មីនេះ នៅក្នុងស្រុកកណ្តាលស្ទឹងក្រុងតាខ្មៅ ខេត្តកណ្តាល នឹងចាប់ផ្តើមនៅពេលណានៅឡើយទេ ៕
ព័ត៌មានជាតិ ក្រុងតាខ្មៅនឹ...