ខេត្តស្ទឹងត្រែង ៖ ពីធីកាប់ក្របីថ្វាយអារក្សអ្នកតាដែលគេហៅថា លៀងអារក្ស របស់ជនជាតិដើមភាគ តិចរស់នៅភូមិភាគឦសានគឺជាទំនៀមទម្លាប់ប្រពៃណីដែលធ្វើឡើងដើម្បីលួងលោមព្រលឹងខ្មោចជីដូនជីតាខឹងនឹងកូនចៅដោយបានប្រព្រឹត្តឆ្គាំឆ្គងណាមួយ ប៉ះពាល់ដល់ព្រលឹងដូនតានៅតែជាជំនឿរបស់ពួកគេរហូតដល់បច្ចុប្បន្ននេះ ។ ការររៀបចំនៃពិធីលៀងអារក្ស ដោយកាប់ក្របីយកក្បាលថ្វាយខ្មោចដូនតានេះ វាខុសពីជំនឿដូន តាខ្មែរពីបូរាណត្រង់ថា ចំពោះទំនៀមទម្លាប់ប្រពៃណីខ្មែរពីដូនតានៅពេលដែលសហគមន៍ ឬកុលសម្ព័ន្ធកើតមាននៅជំងឺ ឬរោគាព្យាធិផ្សេងៗ ហើយម្យ៉ាងទៀតត្រូវប្រព្រឹត្តទៅតាមការទស្សន៍ទាយរបស់គ្រូក្នុងភូមិដែលមានក្បួនខ្នាតពីបុរាណសំរាប់ មើលតាមជោគជតា តាមគ្រោះរបស់អ្នកជំងឺ ។
បើគ្រូមើលក្បួនទៅលេខឆ្លើយថា ជួរសំបួរអារក្សខាងឪពុកឬខាងម្តាយធ្វើត្រូវលៀងឱ្យគេទើបគេសុខចិត្តនោះគ្រួ សារនៃអ្នកជំងឺត្រូវលៀងអារក្ស ។ (នេះបើយោងតាមសៀវភៅ កម្រងឯកសារស្តីពី ប្រពៃណី និងទំនៀម ទម្លាប់ខ្មែរ ភាគ១ បោះពុម្ពនៅ គ.ស២០០៧ របស់លោក មៀច ប៉ុណ្ណ) នៅក្នុងសៀវភៅដដែលនោះបានបញ្ជាក់ថា ការលៀងអារក្ស ត្រូវរៀបចំពិធីមួយទៅតាមទំនៀម ទម្លាប់ប្រពៃណី ដែលធ្លាប់បានធ្វើរៀងដរាបតាំងពីដើមមក ។
ដោយឡែកទំនៀមទម្លាប់របស់ជនជាតិភាគតិច ជនជាតិលន់ ពិធីសែនព្រេនរបស់ពួកគេ តែងតែយកសត្វក្របីដែលនៅរស់ មកចងនឹងបង្គោលរៀបចំប្រហារជីវិត និងកាត់ក្បាលក្របីដាក់តាំងលើសរសរចងក្របីដើម្បីថ្វាយអារក្សពួកគេ ដុតផឹកស្រាសុំសេក្តីសុខ ខណៈពេលក្រុមគ្រួសាររបស់គេ ឬ អ្នកនៅក្នុងភូមិមានជម្ងឺដំកាត់ ។
ជាក់ស្តែងពិធីសែនក្របីរបស់ជនជាតិលន់ រស់នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ចំណុចគីឡូម៉ែត្រលេខ៧ ជាប់ផ្លូវជាតិលេខ៧(អាស៊ាន)បានប្រព្រឹត្តឡើងកាលពីកន្លងទៅថ្មីៗនេះ ដោយជនជាតិភាគតិចបានជួបជុំសាច់ញាត់មូលមិត្ត រៀបចំពិធីសែនអារក្ស ដែលពួកគេមានជំនឿថា ភូមិគេមានជំងឺតៗគ្នា ដោយសារខុសដូនតា ម្លោះហើយមេកន្ទ្រាញ និងអ្នកភូមិ បានរៀបចំឡើងយកក្របីរស់មួយមកសំលាប់កាប់យកក្បាលសែនអារក្សអ្នកតា សុំសេចក្តីសុខចៀសផុតពីជំងឺផ្សេងៗ ។
លោកតា ចាន់ ប៊ុនធឿន អាយុ៧៥ឆ្នាំ ជាមេកន្ទ្រាញជនជាតិដើមភាគតិច(លន់)រស់នៅក្នុងភូមិរាជានុកូល បានប្រាប់ថា ជនជាតិដើមភាគតិចរបស់ពួកគេគឺមានតាំងពីយូរលុងណាស់មកហើយ ហើយក៏មិនមែនចេះតែធ្វើនោះទេគឺធ្វើពេលដែលពួកគេ ជួបបញ្ហាផ្សេៗកើតឡើង ឬមានជម្ងឺដំកាត់នៅក្នុងភូមិម្យ៉ាងទៀតការថ្វាយក្របីនេះជួន១០ទៅ២០ឆ្នាំ ឬ១ឆ្នាំម្តងក៏មានពេល បញ្ជាន់អារក្សមើលឃើញថាត្រូវធ្វើទើបមានសេចក្តីសុខ ៕