ឧកញ៉ាហុង ពីវ ឧបត្ថម្ភថវិកាជាង2លានដុល្លារដល់មន្ទីរពេទ្យគន្ធបុប្ផា…

269

ភំ្នពេញៈ អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប ​បានបន្ដឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,១៦៨,៨៨៨ដុល្លារអាមេរិក ដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បី​រួមចំណែកជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា សម្រាប់ឆ្នាំថ្មី២០១៨នេះ ។

ការប្រគល់ថវិកាទាំងអស់នេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ រវាងអ្នកឧកញ៉ា ហុង ពីវ ប្រគល់ជូនផ្ទាល់ដៃដល់ប្រធាន​មន្ទីរពេទ្យគន្ធបុប្ជា ដើម្បីជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា នៅឯមន្ទីរពេទ្យគន្ធបុប្ផាផ្ទាល់តែម្ដង។

នេះជាលើកទី៣ហើយ ដែលអ្នកឧកញ៉ា ហុង ពីវ និងក្រុមគ្រួសារ បានបរិច្ឆាគថវិការ ដល់មន្ទីរពេទ្យគន្ធបុប្ផាដោយកាលពី
-ឆ្នាំ២០១៦ ឧបត្ថម្ភ១លានដុល្លារ
-ឆ្នាំ២០១៧ឧបត្ថម្ភ២លានដុល្លារ
-ឆ្នាំ២០១៨ ឧបត្ថម្ភ ២,១៦៨,៨៨៨ដុល្លារអាមេរិក។

មន្រ្តីនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងថា មន្ទីរពេទ្យគន្ធបុប្ផាមានចំនួន៥ទីតាំង ក្នុងនោះ៤កន្លែង នៅរាជធានីភ្នំពេញ និងមួយទីតាំងទៀត នៅខេត្តសៀមរាប។

ក្នុងមួយថ្ងៃៗមន្ទីរពេទ្យគន្ធបុប្ផា ទទួលការព្យាបាលកុមារកម្ពុជាចាប់ពី១៦០០ ទៅ ២០០០នាក់ ដោយមិនគិតកំរៃសេវានោះទេ។

សូមបញ្ជាក់ថា មិនត្រឹមតែជួយដល់មន្ទីរពេទ្យគន្ធបុប្ផា អ្នកឧកញ៉ា ហុង ពីវ នាពេលកន្លងមកតែងតែជួយដល់កិច្ចសប្បុរសធម៌ផ្សេងៗជាច្រើននៅកម្ពុជា ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីមហាជនចំពោះទឹកចិត្តសប្បុរសធម៌របស់អ្នកឧកញ៉ារូបនេះផងដែរ៕

Comments

comments