អគ្គីសភ័យឆាបឆេះផ្ទះមួយខ្នងក្នុងក្រុងសិរីសោភ័ណ

124

 

(បន្ទាយមានជ័យ)៖ ផ្ទះឈើមួយខ្នងទើបសាងសងហើយបានជាងមួយឆ្នាំត្រូវបានអគ្គីសភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅស្ថិតក្នុងភូមិគាបសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅម៉ោងប្រមាណ១០និង១០នាទីព្រឹកថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៧នេះ។ ទោះបីជាប្រជាពលរដ្ឋ នឹងសមត្ថកិច្ចបានព្យាយាមបាញ់ពន្លត់អគ្គីសភ័យដែលកំពុងឆាបឆេះ យ៉ាងក៏ដោយ តែដោយអំណាចនៃអគ្គីសភ័យខ្លាំងផ្ទះនឹងសំភារៈដែលនៅខាងក្នុងគឺត្រូវបានឆេះខ្ទេចគ្មានសល់ក្នុងអំឡុងពេលប្រមាណតែកន្លះម៉ោងប៉ុណ្ណោះ។ បើតាមសាក្សីដែលស្ថិតក្បែរកន្លែងកើតហេតុបានអោយដឹងថា អគ្គីសភ័យនេះអាចផ្តើមចេញពីការឆ្លងចរន្តអគ្គីសនី ព្រោះគេបានឃើញអណ្តាតភ្លើងផ្តើមឆេះចេញពីខាងក្នុងយ៉ាងសន្ធោសន្ធៅ។ ទោះបីជាអ្នកជិតខាងនិងបងប្អូនម្ចាស់ផ្ទះព្យាយាមចូលជួយកមិនអាចចូលជួយរំដោះឬជួយយកចេញនូវរបស់របរផ្សេងៗបានទេខណៈផ្ទះត្រូវម្ចាស់ចាក់សោរចោលចេញទៅរត់ឡាននិងប្រពន្ធទៅធ្វើការក្នុងរោងចក្រកាត់ដេរ។ ផ្ទះឈើមួយខ្នងដែលអគ្គីសភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅមានម្ចាស់ផ្ទះឈ្មោះយី ម៉ៅ ជាប្តីមុខរបររតតាក់ស៊ីរីឯប្រពន្ធធ្វើជាកម្មការិនីនៅរោងចក្រកាត់ដេរ៕

Comments

comments