លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឲ្យក្រុមការងារទម្លាក់ទ្វារទឹករលាំងជ្រៃ កុំឲ្យគម្រាមកំហែងខ្លាំងដល់រាជធានីភ្នំពេញ និងខេត្តកណ្តាល

176

(រាជធានីភ្នំពេញ)៖ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឲ្យក្រុមការងារទម្លាក់ទ្វារទឹករលាំងជ្រៃចុះចំនួន០២ទ្វារ ដោយទ្វារនីមួយៗទម្លាក់ចុះ០២ម៉ែត្រ ។ ការបញ្ជានេះដោយយោងតាមស្ថានភាពទឹកជំនន់នៅផ្នែកខាងលើបានធូរស្រាល និងដើម្បីកាត់បន្ថយធារទឹកជំនន់ស្ទឹងព្រែកត្នោត កុំឲ្យគម្រាមកំហែងខ្លាំងដល់រាជធានីភ្នំពេញ និងខេត្តកណ្តាល ។

ជាមួយគ្នានេះមន្ត្រីបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម ក៏កំពុងអន្តរាគមន៍ទប់ទល់នឹងជំនន់ស្ទឹងព្រែកត្នោត នៅចំណុចសង្កាត់ព្រៃវែង ខណ្ឌដង្កោ ដើម្បីការពារកុំឱ្យទឹកជំនន់ស្ទឹងព្រែកត្នោត ហូរចូលរាជធានីភ្នំពេញផងដែរ ៕

Comments

comments