(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះបានប្រកាសអោយដឹងថា ក្នុងនាមអាជ្ញាធរខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ សូមជូនដំណឹងដល់បងប្អូនសាធារណៈជនមេត្តាជ្រាបថា ពេលនេះផ្លូវជាតិលេខ៤ អាចធ្វើដំណើរឡើងវិញហើយ ។ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក៏បានជូនពរដល់សាធារណៈជនអោយធ្វើដំណើរប្រកបដោយសុវត្ថិភាពផងដែរ ។
សូមបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៤ដែលរងនូវការជន់ជំនន់ទឹកភ្លៀងកាលពីប៉ុន្មានថ្ងៃនេះ បានធ្វើអោយកាត់ផ្តាច់ចរាចរណ៏ រថយន្តធុនធំមិនអាចឆ្លងកាត់បាន ពេលនេះអាជ្ញាធរខេត្តទាំង២បានអនុញ្ញាតអោយយានយន្តទាំងអស់ឆ្លងកាត់បានវិញហើយ ។
នេះបើតាមទំព័រហ្វេងប៊ុកផ្លូវការរបស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅមុននេះបន្តិច ៕