ឯកឧត្តម ​ជួន​ ណា​រិន្ទ​ ប្រធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​សង្កាត់​លេខ​៣​ បាន​យក​រទេះ​ជន​ពិការ​ អង្ក​រ​និង​មី​ ទៅជួយ​ឧបត្ថម្ភ​ជនពិកា​រ៥នាក់​

132

(​ព្រះសីហនុ)៖ នៅ​រសៀល​ថ្ងៃ​ទី២១ ខែ​កក្កដា​ ឆ្នាំ​២០១៨​នេះ​ ឯកឧត្តម ​ជួន​ ណា​រិន្ទ ​ប្រធាន​ខទី២៧ ក្រុម​ការ​ងារ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ព្រះសីហនុ​ បាន​ដឹកនាំ​សហការី នាំយករទេះ​រុញ​ជន​ពិការ​ចំនួន​៥​ អង្ករ​ និង​មី​ មួយ​ចំនួន​ទៅ​ជួយ​ឧបត្ថម្ភ​ជន​ពិការ​៥​នាក់​ នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​លេខ​៣​ ក្រុង​ព្រះសីហនុ​ ។

បងប្អូនជន​ពិការ​ទាំង​៥​នាក់​ មាន​លំនៅ​ឋាន​នៅ​ភូមិ​៣​ សង្កាត់​លេខ​៣ ក្រុង​ព្រះសីហនុ​ ។ គាត់​ជាមនុស្ស​ចាស់​ មាន​ជំងឺ​លេីស​ឈាម​ ហេីយ​ពិការ​ មិន​អាច​ដេីរ​បាន​ឡេីយ​ បងប្អូនជន​ពិការ​ទាំង​៥​នាក់រួមមាន៖ ១.ឈ្មោះ​សួន​ សំបូរ​ ភេទប្រុស ​អាយុ​៦២ឆ្នាំ​, ២.ឈ្មោះ​អុឹង គឹមអុី ភេទ​ស្រី​ អាយុ​៦​៥​ឆ្នាំ​, ៣.ឈ្មោះ​វី​ ហាក់​ ភេទ​ស្រី​ អាយុ​៧០​ឆ្នាំ​,៤.ឈ្មោះ​ឈិន ឆេន ភេទ​ស្រី​ អាយុ​៦៨ឆ្នាំ, ៥.ឈ្មោះ ​កែវ​ សុខា ​ភេទ​ស្រី​ អាយុ​៦​៦​ឆ្នាំ​ ។

អំណោយ​ដែល​ឯកឧត្តម ​ជួន​ ណា​រិន្ទ​ ឧបត្ថម្ភ​ជូន​គាត់​ទាំង​៥នាក់​ ក្នុង​ម្នាក់​ៗ​ទទួល​បាន​រទេះ​រុញ​សម្រាប់​ជន​ពិការ​១គ្រឿង​ អង្ករ​មួយ​បាវ​តូច​ និង​មី​ចំនួន​២កេះផងដែរ ៕

Comments

comments