លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋម សិលាសាងសង់ទីលានបាញ់គ្រាប់ពិតភ្នំជំរាយ

283

(កំពង់ឆ្នាំង)៖ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៨បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ទីលានបាញ់គ្រាប់ពិតភ្នំជំរាយ ស្ថិតនៅឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

ដែលពិធីនេះប្រព្រឹទ្ធិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយទាហានជាន់ខ្ពស់ចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការ និងភ្ញៀវជាតិ អន្តរជាតិ ព្រមទាំងនាយ-នាយរងអាវុធហត្ថ និងពលអាវុធហត្ថជាច្រើនរូបទៀតផងដែរ ៕

Comments

comments