ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភាអញ្ជើញចុះសួរសុខទុក្ខកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម

574

(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះសួរសុខទុក្ខសំណេះសំណាល ជាមួយនាយនាវី នាយនាវីរង និងពលនាវិកកងទ័ពជើងទឹកមូលដ្ឋានសមុទ្រចូលរួមចំនូន៥៥០នាក់។

នៅក្នុងឱកាសនេះឯកឧត្តមបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អោយកងទ័ពត្រូវស្មោះត្រង់ដាច់ខាតជាមួយរាជរដ្ឋាភិបាល ការពារសុខសន្តិភាពជូនប្រទេសជាតិ​ ។

ឯកឧត្តមឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងចុះសាកសួរសុខទុក្ខចំពោះពលនាវិកនៅមូលដ្ឋានសមុទ្រនេះ ។

ក្នុងឱកាសនោះឯកឧត្តមក៏បាននាំយកនូវអំណោយមួយចំនូនចែកជូនមូលដ្ឋានសមុទ្ររូមមាន៖ -អង្ករ ០៥តោន-ទឹកបរិសុទ្ធ ២០០យួរ-មីម៉ាម៉ា ០៥កេសធំ-ត្រីខកំប៉ុង ០៥កេស-ទឹកត្រី ២០យួរ-ទឹកស៉ីអុីវ ០៥កេស -ប៊ីចេង ០៤បាវ-ស្កសរ ១០០គ.ក្រ-ទឹកដោះគោ ០៥កេស-ជ្រូកសាច់ ៥០០គ.ក្រ និងថវិកាចំនួន៥,០០០,០០០រៀល ៕

Comments

comments