អាវុធហត្ថខេត្តព្រះសីហនុឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទ ក្លែងឯកសណ្ឋានកងរាជអាវុធហត្ថ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍

494

(ព្រះសីហនុ)៖ ជនសង្ស័យម្នាក់ ត្រូវបានអាវុធហត្ថខេត្តព្រះសីហនុឃាត់ខ្លនបញ្ជូនទៅតុលាការ ពីបទក្លែងឯកសណ្ឋានកងរាជអាវុធហត្ថ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍នៅវេលាម៉ោង ១៤ និង ០០ នាទីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨នេះ ។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអោយដឹងថាជនសង្ស័យដែលកំលាំងឃាត់ខ្លួនមានឈ្មោះ ស្តើង ចិន្តា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរសន្តិសុខ មានទីលំនៅបណ្ដោះអាសន្នភូមិ០៣ សង្កាត់០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានប្រើប្រាស់ឯកសណ្ឋាន ដើម្បីបន្លំខ្លួនជាមន្ត្រីកងរាជអាវុធហត្ថ និងបទញុះញ៉ង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

កម្លាំងបានដកហូតវត្ថុតាងមួយចំនួនមាន៖ អាវយឺតពណ៌ខៀវ បិតឡូហ្គោ អ.ហចំនួន ០១, ឯកសណ្ឋានពណ៌ត្រេអ៊ី ០១ឈុត, វិទ្យុទាក់ទងចំនួន ០៣ គ្រឿង (ខូច), ខ្សែសានដឺរ៉ុង ០២ខ្សែ, ខ្សែកញ្រ្ចែ ០៣ខ្សែ, ខ្នោះដៃ ០១ និងទូរស័ព្ទ ០១គ្រឿង
បច្ចុប្បន្នជនសង្ស័យត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ៕

Comments

comments