BREAKING NEWS ជំនន់ទឹកភ្លៀងបានគំរាមផ្លូវជាតិលេខ៤សាជាថ្មីនៅរសៀលថ្ងៃនេះ

88

(ព្រះសីហនុ)៖ អាជ្ញាធរស្រុកកំពង់សីលា បានអោយដឹងថា នៅរសៀលម៉ោង១២ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ កំណាត់ ផ្លូវជាតិលេខ៤ ត្រង់ចំណុចខាងកើតស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ជំនន់ទឹកភ្លៀងកំពុងគំរាមកំហែងទៀតហើយ ដោយពេលនេះទឹកបានហក់ឡើងជិតស្មើផ្លូវជាតិលេខ៤ហើយ ។

ទោះយ៉ាងនេះក្តីនៅព្រឹកថ្ងៃនេះលោកវរសេនីយ៍ សម សាមាន មេបញ្ជាការកងរាជអាវុធហត្ថស្រុកកំពង់សីលា បានអោយ KAMNOTTRA ដឹងថា កម្លាំងគណៈបញ្ជាការឯកភាពស្រុកបាននិងប្រចាំការដោយយកចិត្តទុកដាក់បំផុត ដើម្បីជួយសម្រួល សណ្តាប់ធ្នាប់ និងបន្តជួយអន្តរាគមន៍នៅកន្លែងកើតហេតុរហូតដោយសារតែនៅម៉ោងប្រមាណ៨ព្រឹកនេះផ្ទៃមេឃចាប់ផ្តើម ធ្លាក់ភ្លៀងយ៉ាងខ្លាំងឡើងវិញ ៕

Comments

comments