BREAKING NEWS: អាជ្ញាធរខេត្តរតនគីរី បានចាប់ផ្តើមជម្លៀសប្រជាពលរដ្ឋស្រុកតាវែងទៅកាន់ទីទួលសុវត្ថិភាព ខណៈទឹកទន្លេសេសាន បានបន្តជន់ឡើងមួយកម្រិតបន្ថែមទៀត

167

រតនគីរី)៖ អាជ្ញាធរខេត្តរតនគីរីបានចាប់ផ្តើមជម្លៀសប្រជាជនស្រុកតាវែងទៅកាន់ទីទួលសុវត្ថិភាព ខណៈទឹកទន្លេសេសាន បានបន្តជន់ឡើងមួយកម្រិតបន្ថែមទៀត គិតត្រឹមម៉ោង ៥ ល្ងាចថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៨នេះ ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីក្រសួងធនធានទឹក និងឧតុនិយម ។

ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់អោយដឹងតាមរយៈ Facebook ផ្លូវការរបស់ខ្លួនថា គិតត្រឹមម៉ោង ៥ ល្ងាចថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេសេសាន ក្នុងខេត្តរតនគិរី បានបន្តកើនឡើងដល់កម្ពស់ ៨,២៥ ម គឺលើសកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន ០,២៥ ម ។

ក្រសួងបានបញ្ជាក់បន្ថែមថា ទឹកបានបន្តជន់លិចចូលតំបន់ទំនាបមួយចំនួនបន្ថែមទៀតដែលនៅតាមដងទន្លេ ក្នុងស្រុកតាវែង អណ្តូងមាស វើនសៃ និងស្រុកអូរយ៉ាដាវ ។ ពេលនេះអាជ្ញាធរស្រុកតាវែង កំពុងធ្វើការជម្លៀសប្រជាជនទៅកាន់ទីទួល សុវត្ថិភាពជាបណ្តើរៗ ៕

Comments

comments