នគរបាល​ខេត្ត​ព្រះសីហនុ​បញ្ជូន​អ្នកបើកប​រឡាន​សេព​គ្រឿងញៀន​២នាក់​ទៅ​សាលាដំបូងក្រោយបង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​ ​ 

113

(ព្រះសីហនុ)៖ នៅ​រសៀលថ្ងៃ​ទី​២៣ ខែ​កក្កដា​​​​ ឆ្នាំ​២០១៨នេះ​សមត្ថកិច្ច​នគរបាល​ខេត្តព្រះសីហនុ​ បាន​បញ្ជូន​អ្នកបើកប​រថយន្ត​កុងតឺន័រ​ចំនួន​២នាក់​ដែល​បាន​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​ ហើយមានសេព​គ្រឿងញៀន​ ទៅ​កាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ ដើម្បី​ចាត់​ការ​តាម​នីតិវិធី ​។

លោកឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការរងទទួលផែនសណ្តាប់ធ្នាប់ បានអោយដឹងថា ជនបង្កគ្រោះថ្នាក់ចរាចរណ៍ ទាំង២នាក់នេះមានឈ្មោះ៖ ១-ឈ្មោះ​ អៀម​ ណាក់​ ភេទ​ ប្រុស​ អាយុ​ ២២ឆ្នាំ​ មាន​ទីលំនៅ​ស្រុក​ទ្រាំង​ខេត្ត​តាកែវ​ មុខរបរ​ អ្នកបើកបរ​រថយន្ត​កុងតឺន័រ​ (គ្មាន​បណ្ណ​បើកបរ) បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍ ។ ២-ឈ្មោះ​ ទុយ​ វិចិត្រ​ ភេទ​ ប្រុស​ អាយុ​ ២៣ឆ្នាំ​ មានទីលំនៅ​ស្រុក​ទ្រាំង​ ខេត្ត​តាកែវ​ មុខរបរ​អ្នកបើកបរ​រថយន្ត​ បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​ ។

លោកឧត្តមសេនីយ៍ស្នងការរងបានបញ្ជាក់អោយដឹងថា អ្នក​ទាំង​ពីរ​បើក​បរ​រថយន្ត​ធុន​ធំ​ ដឹក​កុងតឺន័រ​ បានបង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​ បុក​រថយន្ត​ ព្រមទាំងបុកប៉ុស្តិ៍​យាម​របស់​នគរបាល​ចរាចរណ៍​ផ្លូវ​គោក ​(P4) កែង​រ៉ា​រទេះ​ភ្លើង​ កាល​ពី​វេលា​ម៉ោង​១៤​រសៀល ​ថ្ងៃ​ទី​២១ ​ខែ​កក្កដា ឆ្នាំ២០១៨កន្លងទៅនេះ​ ​។ ក្រោយ​ពេល​ឃាត់​ខ្លួន​ធ្វើសមត្ថកិច្ចបានធ្វើតេស្ត​ពិនិត្យមើល​សារ​ធាតុ​ញៀន​បាន​រក​ឃើញ​វិជ្ជមាន​ផងដែរ ៕

Comments

comments