(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយមនៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានប្រកាសថា ទឹកជំនន់ដែល ហូរធ្លាក់ពីប្រទេសឡាវ បានលិចចូលដល់តំបន់មួយចំនួននៅព្រំដែនកម្ពុជាហើយ ។
ក្រសួងបានបន្តថា ទឹកជំនន់ដែលហូរចេញពីការបាក់ទំនប់ Se-Pian Se Nam Noi ក្នុងខេត្ត Attapeu ប្រទេសឡាវ បានមកដល់ព្រំដែន ប្រទេសកម្ពុជាជាបណ្តើរៗហើយ និងបានលិចចូលតំបន់មួយចំនួននៅក្នុងឃុំថ្មកែវ ឃុំសន្តិភាព និងឃុំសេកុង នៃស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។
ជាមួយគ្នានេះទឹកទន្លេសេកុង ក៏បានហក់ឡើងដល់កម្ពស់ ១១,៣០ ម (កម្រិតប្រកាសឱ្យប្រុងប្រយ័ត្នមានកម្ពស់ ១១,៥០ ម) ។ ពេលនេះអាជ្ញាធរខេត្ត បាន និងកំពុងជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពជាបណ្តើៗហើយ ៕