កងនាវាល្បាតទន្លេកងទ័ពជើងទឹកត្រៀមកងកម្លាំង ២៤ម៉ោង លើ២៤ម៉ោង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបនូវ គ្រោះទឹកជំនន់

315

​(ភ្នំពេញ)៖ កងនាវាល្បាតទន្លេ កងទ័ពជើងទឹកបានត្រៀមកងកម្លាំងប្រចាំបញ្ជា២៤ម៉ោង លើ២៤ម៉ោង ដើម្បីចុះជួយសង្គ្រោះ ប្រជាពលរដ្ឋដែលជួបនូវគ្រោះទឹកជំនន់ ខណៈពេលដែលស្ថានភាពទឹកទន្លេមានការជន់ឡើងជាបន្តបន្ទាប់ក្នុងរយៈពេល ប៉ុន្មានថ្ងៃនេះ ជាពិសេសការបាក់ទំនប់នៅប្រទេសឡាវ ហើយកំពុងតែជន់ចូលមកប្រទេសកម្ពុជា ។

នេះបើតាមការអោយដឹងពី Facebook ផ្លូវការរបស់កងទ័ពជើងទឹកនៅយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ។

ក្នុង Facebook ផ្លូវការរបស់កងទ័ពជើងទឹកដដែលក៏បានអោយដឹងទៀតថា ការត្រៀមកងកម្លាំងប្រចាំបញ្ជា២៤ម៉ោង លើ២៤ម៉ោង ដើម្បីចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបនូវគ្រោះទឹកជំនន់ គឺដោយសារមានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ ឯកឧត្តមមេបញ្ជាការកងទ័ពជើងទឹក គឺឯកឧត្តមនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរងនៃ ខ.ភ.ម និងជាមេបញ្ជាការកងទ័ពជើងទឹក ក្នុងការថែរក្សាប្រជាពលរដ្ឋអោយបានល្អ និងធានាបាននូវសុខសុវត្ថិភាព ៕

 

Comments

comments