អភិបាលខេត្តព្រះសីហនុ​ ចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋនៅស្រុកកំពង់សីលា​ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង

84

​(ព្រះសីហនុ)៖ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ និងសហការីបានអញ្ជើញ ចុះពិនិត្យ ស្ថានភាពប្រជាពលរដ្ឋនៅចំណុចស្ពានស្ទឹងសំរោង​ និងស្ពានគគីរ ក្នុងស្រុកកំពង់សីលា​ ដែលបានរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀងកន្លងមក ។

ក្នុងឱកាសនៃការចុះមើលស្រែប្រជាជនតាមភូមិនេះដែរ លោកអភិបាលខេត្ត និងមន្ត្រីរួមដំណើរ ក៏បានជួយស្ទូងប្រជាជនដែល កំពុងស្ទូងប្រវាសដៃគ្នា នៅទីតាំងផ្សេងគ្នាចំនួន០២ផងដែរ​ ដើម្បីជួយដល់កសិករ ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា​ ជំនន់ដើមរដូវនេះបានបណ្តាលអោយខូចស្រូវប្រជាពលរដ្ឋទាំងបីភូមិនេះអស់ចំនួន ៥៥ ហិកតា និងខូចផ្លូវអស់ជាច្រើនកន្លែងផងដែរ ។ ករណីនេះលោក នឹងផ្តល់ស្រូវពូជប្រភេទស្រូវស្រាលចំនួនជាង ០៥តោន ដើម្បីអោយប្រជាពលរដ្ឋដែលរងការខូចខាតនេះយកទៅសាបជាសំណាបរូចដកយកទៅចែកគ្នាស្ទូងឡើងវិញ។
ចំពោះផ្លូវដែលខូចខាតទាំងអស់ទាំងក្រុងនិងជនបទ នឹងធ្វើការជួសជុលឡើងវិញនៅពេលមេឃរាំងបន្តិច ។ តែបញ្ហានេះ លោកអភិបាលខេត្តស្នើសុំអោយពលរដ្ឋទាំងអស់មានការយោគយល់ ។

ប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុបានសំដែងនូវការគាំទ្ររនិងស្រលាញ់យ៉ាងជ្រាលជ្រៅបំផុតចំពោះការដឹកនាំរបស់លោកអភិបាលខេត្ត ដែលមានភាពប៉ិនប្រសព្វឆ្លាតវៀងវៃ និងបានដោះស្រាយបញ្ហាធំៗជាច្រើនជូនពួកគាត់ដែលស្ទើរតែគ្មាន ពេលសំរាក ។ ប្រជាពលរដ្ឋបន្តថា ដូចជាពេលនេះជាដើម ដែលពួកគាត់បានរងគ្រោះដោយជំនន់ទឹកភ្លៀង ធ្វើអោយសំណាប មានការខូចខាតអស់ តែត្រូវបានលោកអភិបាលខេត្តផ្តល់ស្រូវពូជជូនពួកគាត់វិញដើម្បីអាចបង្កបង្កើនផលបន្តទៀត  ៕
 

Comments

comments