បើតាម Facebook ផ្លូវការរដ្ឋបាលខេត្តស្ទឹងត្រែងបានអោយដឹងថា ពេលនេះលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង កំពុងដឹកនាំក្រុមការងារ នៅមូលដ្ឋានផ្ទាល់ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដើម្បីតាមដានសភាពការណ៍ទឹកជំនន់ ដែលកំពុងកើនឡើងជាលំដាប់ និងបន្តជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួល សុវត្ថិភាព ។
សូមបញ្ជាក់ថា ទឹកទន្លេសេកុង ហក់ឡើងកម្ពស់នេះ គឺដោយសារទឹកជំនន់ពីការបាក់ទំនប់វារីអគ្គិសនី សេពានសេណាមណយ ស្ថិតនៅខេត្តអត្តពឺ ប្រទេសឡាវ មានចម្ងាយប្រមាណ ៧០គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា-ឡាវ ៕