(ភ្នំពេញ)៖ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ នៅវេលាម៉ោង០៣រសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ បានបង្ហាញរបាយការណ៍លទ្ធផលបណ្តោះអាសន្ន នៃចំនួនប្រជាពលរដ្ឋដែលបានចេញទៅបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ គឺប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបទូទាំងខេត្តមាន ១២៤.០៧២នាក់ ហើយបានចេញទៅបោះឆ្នោតមានចំនួន ១០២.៥៣៣ គិតជាភាគរយ មានចំនួន ៨២.៦៤% ។
តួលេខនេះបើប្រៀបធៀបទៅនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣គឺមានការកើនឡើង ១៣.៧៣% ក្នុងនោះចំនួនអ្នកបានចុះឈ្មោះបោះឆ្នោតមានចំនួន ១២៦.៩៣៧នាក់ ហើយបានចេញទៅបោះឆ្នោតមានចំនួន ៨៧.៤៤៣នាក់ ស្មើនឹង ៦៨.៨៩% ៕