(ភ្នំពេញ)៖ រសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ លោកនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានដឹកនាំប្រតិភូ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ អញ្ជើញដាក់កម្រងផ្កាគោរព វិញ្ញាណក្ខន្ធសព លោក ស ថេង អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្អូនប្រុសសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាគេហដ្ឋានសពលេខ ១០០ មហាវិថីព្រះនរោត្តម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យោងតាមលិខិតដំណឹងមរណភាពបានអោយដឹងថា លោក ស ថេង អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្អូនប្រុសសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១០:៣៩នាទីព្រឹក ដោយរោគគាពាធ ។ សពលោក ស ថេង ត្រូវបានតម្ក់ទុក ធ្វើបុណ្យទក្ខិណានុប្បទាន ចាប់ពីថ្ងៃតី៣០ ខែកក្ក ដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ នៅគេហដ្ឋានសពលេខ ១០០ មហាវិថីព្រះនរោត្តម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សពលោក ស ថេង នឹងត្រូវដង្ហែទៅកាន់ឈាបដ្ឋានវត្តបទុមវតិ ដើម្បីពិធីបូជាតាមប្រពៃណីជាតិ និងព្រះពុទ្ធសាសនា នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ០៧:០០នាទីព្រឹក ។
ដំណឹងនេះចាត់ទុកជាសេចក្តីជូនដំណឹងចំពោះសម្តេច ទ្រង់ លោក លោកស្រី អ្នកឧកញ៉ា លោកឧកញ៉ា ព្រមទាំងញាតិមិត្តជិតឆ្ងាយនៃសព មេត្តាជ្រាប និងសូមមេត្តាយាង អញ្ជើញចូលរួមពិធីបុណ្យសព តាមការគួរ ៕