សូមអបអរសាទរ! យុវសិស្សកម្ពុជា៤រូប ទទួលបានមេដាយ៩ពីការប្រកួតប្រជែងអ្នកវិទ្យាសាស្ត្រវ័យក្មេង អាស៊ានបូកបី លើកទី៧ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី

194

(ភ្នំពេញ)៖ អបអរសាទរ​សិស្ស​កម្ពុជា​ ៤​នាក់ ទទួល​បាន​មេដាយ​៩​គ្រឿង ពី​កម្មវិធី​​ប្រកួត​ប្រជែង​អ្នក​វិទ្យាសាស្ត្រ​វ័យ​ក្មេង អាស៊ាន​បូក​បី លើក​ទី​៧ នៅ​ទី​ក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ក្រោម​ប្រធាន​បទ “​វិទ្យាសាស្ត្រ និង​ការ​បង្កើត​ថ្មី​ដើម្បី​សុខភាព និង​សុខុមាលភាព​សង្គម” ក្នុង​នោះ​​មេដាយ​មាស ១ គ្រឿង មេដាយ​ប្រាក់​១​គ្រឿង និង​មេដាយ​សំរឹទ្ធ​៧​គ្រឿង នេះបើតាមការបញ្ជាក់របស់ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨នេះ ។ ក្រសួងបានបញ្ជាក់អោយដឹងថាយុវសិស្សដែលទទួលបានមេដាយទាំងនោះរួមមាន ៖១. យុវ​សិស្ស អៀង ហ៊ុយឃាង ភេទ​ប្រុស វិទ្យាល័យ​ព្រះ​មុនីវង្ស ខេត្ត​បាត់​ដំបង មេដាយ​មាស ១​គ្រឿង ។ ២.យុវ​សិស្ស ឡី ឡាយ​អាន ភេទ​ប្រុស សាលា​អន្តរជាតិ​ឌូវី ខេត្ត​បាត់​ដំបង មេដាយ​ប្រាក់​ ១​គ្រឿង និង​មេដាយ​សំរឹទ្ធ​២​គ្រឿង ។ ៣.យុវ​សិស្ស ស្រ៊ុន រដ្ឋា ភេទ​ប្រុស វិទ្យាល័យ​ហ៊ុនសែន​១​មិថុនា ខេត្ត​តាកែវ មេដាយ​សំរឹទ្ធ​៣​​គ្រឿង។ ៤.យុវ​សិស្ស ពេជ្ជ ពុធ​ស្រីនាថ ភេទ​ស្រី វិទ្យាល័យ​ព្រះ​បាទ​សុរាម្រិត ខេត្ត​កំពង់​ឆ្នាំង មេដាយ​សំរឹទ្ធ​២​គ្រឿង។

គួរបញ្ជាក់ថា មហោស្រពវិទ្យាសាស្ដ្រអាស៊ានបូកបី (APT JSO) គឺជាព្រឹត្តិការណ៍អប់រំប្រចាំឆ្នាំ នៅក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ទេពកោសល្យវ័យក្មេងដែលមានអាយុចន្លោះពី ១៣ ទៅ ១៥ ឆ្នាំ។មហាសន្និបាតអាស៊ានលើកទី៧ (APT JSO) បានបញ្ចូលនូវវិទ្យាសាស្ត្របច្ចេកវិទ្យានិងការច្នៃប្រឌិត (STI) តាមរយៈ ការរុករកដ៏គួរឱ្យរំភើបដើម្បីចិញ្ចឹមបីបាច់ប្រកួតប្រជែងនិងឈានដល់ចំនុចកំពូលរបស់យុវជនអាស៊ានបូកបី ៕

Comments

comments