(ព្រះសីហនុ)៖ ថ្ងៃទី ៦ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៧:០០នាទីល្ងាច កំលាំងការិយាល័យគ្រប់គ្រង់អាវុធជាតិផ្ទុះ ក្រោមការបញ្ជានិងដឹកនាំផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងជំនាញពាក់ព័ន្ធ ចុះឆែកឆេរអាវុធជាតិផ្ទុះ និ ងរឹតបណ្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅរង្វង់មូលតោ២ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
ជាលទ្ធផលបានត្រួតពិនិត្យរថយន្តចំនួន ៧៨គ្រឿង ពុំបានរកឃើញអាវុធជាតិផ្ទុះឡើយ តែបានឃាត់រថយន្តដែលបើកបរដោយជនជាតិចិន ចំនួន ៩គ្រឿង គ្មានប័ណ្ណបើកបរក្នុងនោះរួមមាន៖ ១-រថយន្តម៉ាក HIGH LANDER ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AH-4686 ។ ២-រថយន្តម៉ាក ALPHARD ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AX-1099 ។ ៣-រថយន្តម៉ាក HYUNDAI ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខព្រះសីហនុ2B-8098 ។ ៤-រថយន្តម៉ាក LEXUS RX300 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2B-1926 ។ ៥-រថយន្តម៉ាក LEXUS RX300 ពណ៌ទឹកមាស ពាក់ផ្លាកលេខព្រះសីហនុ2A-2303 ។ ៦-រថយន្តម៉ាក TRITON ពណ៌ប្រផេះក្រម៉ៅ ពាក់ផ្លាកលេខភ្នំពេញ2K- 3406 ។ ៧-រថយន្តម៉ាក HIGH LANDER ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AH-1092 ។ ៨-រថយន្តម៉ាក NISSAN ពណ៌សទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2X-3118 ។ ៩-រថយន្តម៉ាក LEXUS RX300 ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ2Q-1021 ។
រថយន្តទាំងអស់បានយកមករក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមនីតិវិធី។