លោកឧត្តមនាវីឯក ទៀ សុខា បានដឹកនាំក្រុមអ្នកជិះកង់តំបន់ភ្នំអារ៉ែង ខេត្តកោះកុង នាំយកថវិកា របស់សប្បុរសជន ទៅប្រគល់ជូន ដោយផ្ទាល់ដល់មន្ទីរពេទ្យគន្ធបុប្ផានាខេត្តសៀមរាប

134

(សៀមរាប)៖- លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមអ្នកជិះកង់តំបន់ភ្នំអារ៉ែង ខេត្តកោះកុង ចេញដំណើរពីក្រុងសៀមរាប ឆ្ពោះទៅកាន់គោលដៅកំណត់ និងតាមប្រាសាទនានា ដើម្បីចូលរួមលើកស្ទួយដល់វិស័យទេសចរណ៍ផង និងនាំយកថវិកា របស់សប្បុរសជន ទៅប្រគល់ជូន ដោយផ្ទាល់ដល់មន្ទីរពេទ្យគន្ធបុប្ផានាខេត្តសៀមរាប។ លោក ទៀ សុខា បានថ្លែងថា សកម្មភាព របស់ក្រុមកង់តំបន់អារ៉ែង ខាងលើនេះ ធ្វើឡើងក្នុងន័យគាំទ្រដល់ការជួយសង្រ្គោះកុមារកម្ពុជា ក្រោមប្រធានបទ “ជិះកង់ ដើម្បីស្នាមញញឹមកុមារ” ។

សកម្មភាពរបស់លោក ទៀ សុខា ខាងលើនេះត្រូវបានអាណាព្យាបាល ក៏ដូចជាឪពុកម្តាយរបស់កុមារដែលបានយកកូនមក ពិនិត្យនិងព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាបចាត់ទុកថា ជាគំរូល្អមួយក្នុងសង្គមផង ក្នុងន័យមនោសញ្ចេតនា អាណិត និងស្រលាញ់ចំពោះកូនក្មួយកុមារតូចៗដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិផងដែរ ដែលលោក ទៀ សុខា បានលះបង់ពេលវេលាដ៏មានតំលៃ ក្នុងការជិះកង់គៀងគររកថវិការដើម្បីផ្តល់ជូនមន្ទីរគន្ធបុប្ផាដើម្បីយកទៅប្រើប្រាស់ ក្នុងការព្យាបាលជំងឺកុមារកម្ពុជានៃយើង ៕

Comments

comments