នគរបាល និងអាវុធហត្ថខេត្តក្រចេះឃាត់ខ្លួនជនសង្ស័យ៤ នាក់ ពាក់ព័ន្ទឃាតកម្មដុតផ្ទះសម្លាប់មនុស្ស១គ្រួសារ

103

(ក្រចេះ)៖ ករណីឆេះផ្ទះស្លាប់មួយគ្រួសារបួននាក់ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ បង្កអោយមាន មន្ទិលសង្ស័យពីសាធារណជនថាជាអំពើឃាតកម្ម ពេលនេះសមត្ថកិច្ចនគរបាល និងអាវុធហត្ថខេត្តក្រចេះសហការគ្នាចាប់ខ្លួនជនសង្ស័យបានចំនួន៤នាក់ ពាក់ព័ន្ធនិងករណីនេះ ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្តផងដែរ ។

ប្រភពសមត្ថកិច្ចបានឲ្យដឹងថា ៖ ក្រោយកើតមានអំពើឃាតកម្មដុតផ្ទះសម្លាប់មនុស្សមួយគ្រួសារ នៅស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ដោយមានកិច្ចសហការពីគណៈបញ្ជាការឯកភាពខេត្ត និង មានការសម្របសម្រួលពីលោក ធុច បញ្ចសន្តិភាព ព្រះអាជ្ញារង អមសាលាដំបូងខេត្តក្រចេះ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ ដែលបានសហការជាមួយកម្លាំងនគរបាលស្រុកចិត្របុរី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ទនិងករណីឃាតកម្មកាលពីថ្ងៃទី០៩ សីហា នោះហើយ ។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យ៤នាក់ដែលបានឃាត់ខ្លួននេះមានឈ្មោះ៖ ១-ឈ្មោះ ចឹក ណូ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ២-ឈ្មោះ ម៉ៅ ញ៉ាញ់ ភេទប្រុស អាយុ១៧ឆ្នាំ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិក្បាល ឃុំជេសរជ្រៃ ស្រុកចំការលើ ខេត្តកំពង់ចាម ។ ៣-ឈ្មោះ ចឹក ម៉ៅ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ និង ៤-ឈ្មោះ ចឹក លឹមស្រេង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ។ ជនសង្ស័យត្រូវបានសមត្តកិច្ចនាំទៅសាកសួរនៅស្នងការដ្នាននគរបាលខេត្ត ដើម្បីបំពេញនីតិវិធី ពាក់ព័ន្ទ នឹងករណីឃាតកម្មនេះ ។ ទោះបីជាយ៉ាងណាសមត្ថកិច្ចនៅមិនទាន់បានបញ្ជាក់ពីចម្លើយរបស់ជនសង្ស័យទាំង៤នាក់នេះនៅឡើយទេដោយស្ថិតនៅក្នុងពេលកំពុងសាកសួរចម្លើយ ៕

Comments

comments