(កំពង់ស្ពឺ)៖ មុខសញ្ញាចែកចាយជួញដូរគ្រឿងញៀនដ៏សកម្ម១២នាក់នៅឃុំកាហែង ត្រូវកំលាំងនគរបាលស្រុកសំរោងទងធ្វើការបង្រ្កាប នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះដោយដកហូតវត្ថុតាងគ្រឿងញៀនមួយចំនួន ។ ប្រតិបត្តិការនេះដឹកនាំដោយលោកវរសេនីយ៍ឯក ឃុត សុផល អធិការស្រុក និងបានការសម្របសម្រួលពីលោក កែវ សុធា ព្រះរាជអាជ្ញា អយ្យការអមសាលា ដំបូងខេត្តកំពង់ស្ពឺ ។ ប្រភពសមត្ថកិច្ចបានអោយដឹងថា មុខសញ្ញាចែកចាយជួញ ដូរគ្រឿងញៀនដ៏សកម្ម នៅចំណុចព្រៃខាងត្បូង ភូមិត្រពាំងជ្រៅ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានចំនួន ១២ នាក់ រួមមាន៖ ១.ឈ្មោះ ឌឹម សូនី ហៅ ជ្រុញ ប្រុស ២៧ឆ្នាំ ជាមុខសញ្ញា ជនដៃដល់ យកដាវកាប់មកលើសមត្ថកិច្ច ។ ២.ឈ្មោះ ស៊ីម សំភាស់ ប្រុស ៣០ឆ្នាំ ។ ៣.ឈ្មោះ ខាត់ រស្មី ប្រុស ២៥ឆ្នាំ ។ ៤.ឈ្មោះ ប៉ុស ពេជ្រ ប្រុស ៣៣ឆ្នាំ ។ ៥.ឈ្មោះ ហ៊ីម បូរិទ្ធ ប្រុស ២៥ឆ្នាំ ។ ៦.ឈ្មោះ ប៊ុន ឆៃ ប្រុស ២៧ឆ្នាំ ។ ៧.ឈ្មោះ ប៉ុស ចាន់ណា ប្រុស ២៤ឆ្នាំ ។ ៨.ឈ្មោះ សាំង សូបាន ប្រុស ២៥ឆ្នាំ ។ ៩.ឈ្មោះ មាស យន ប្រុស ៣៣ឆ្នាំ ។១០.ឈ្មោះ ស៊ុំ ដារាចន្ត្រា ប្រុស ២៣ឆ្នាំ ។ ១១.ឈ្មោះ ព្រំ ណុន ប្រុស ៣៣ឆ្នាំ ។ ១២.ឈ្មោះ វ៉េង មេសា ប្រុស ២២ឆ្នាំ មុខសញ្ញាខាងលើ រស់នៅភូមិត្រពាំងជ្រៅ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ក្នុងប្រតិបត្តិការខាងលើតាមការបញ្ជាក់ឲ្យដឹងពីលោកអធិការនគរបាលស្រុកថា សមត្ថកិច្ចទទួលរងរបួសម្នាក់បណ្ដាលឲ្យរបួសដៃធ្ងន់ ( ជនល្មើសប្រើដាវកាប់ពេលកម្លាំងចូលចាប់ ) ។ ចំពោះវត្ថុតាងដកហូតនៅទីតាំងខាងលើរួមមាន ៖ ថ្នាំញៀន 4 កញ្ចប់ (មធ្យម 1កញ្ចប់តូច 3 កញ្ចប់) ។ អាវុធច្នៃ ២ ដើម ។ កាំបិត ៤ ។ ដាវ ២ នឹងសម្ភារៈ ប្រើប្រាស់មួយចំនួន។
ជនសង្ស័យជាមុខសញ្ញគ្រឿងញៀនទាំង ១២នាក់ និងវត្ថុតាង ត្រូវបាននគរបាលស្រុកកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្តចាត់ការតាមនិតិវិធី ៕