(ភ្នំពេញ)៖ លទ្ធផលផ្លូវការនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី០៦ បានបង្ហាញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ បានប្រកាសថា គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បានគ្រប់គ្រងអាសនៈទាំង១២៥ នៅក្នុងរដ្ឋសភាតែម្តង ចំណែកគណបក្សផ្សេងៗ ដែលចូលរួមក្នុងការបោះឆ្នោតដែរពុំបានទទួលអាសនៈណាមួយឡើយ ។
តាមលទ្ធផលផ្លូវការដែលចេញផ្សាយដោយ គ.ជ.ប បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា ដ៏មានប្រជាប្រិយភាពរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានទទួលសំឡេងគាំទ្រយ៉ាងច្រើនលើសលប់ រហូតដល់ ៤,៨៨៩,១១៣សំឡេង ស្មើនឹងប្រមាណ ៧៧ភាគរយនៃសំឡេងសន្លឹកឆ្នោតបានការទាំងមូល ៦,៣៦២,២៤១ ។ លទ្ធផលខាងលើបង្ហាញថា នៅអាណត្តិទី០៦នេះប្រជាពលរដ្ឋនៅគ្រប់បណ្តារាជធានី/ខេត្ត សំរេចគាំទ្របន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា កើនឡើងជាលំដាប់បន្តទៀត បើធៀបនឹងគណបក្សនយោបាយទាំង១៩ផ្សេងទៀត ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតមិនបានទទួលសំលេងគ្រប់គ្រាន់ដើម្បីកាន់កាប់អាសនៈក្នុងរដ្ឋសភាជាតិឡើយ ។
ខាងក្រោមជាសេចក្តីប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត ដោយ គ.ជ.ប៖
ព័ត៌មានជាតិ លទ្ធផលផ្លូវកា...