ស្នងការរងនគរបាលខេត្តព្រះសីហនុ នឹងទៅកាន់ស្នងការខេត្តកែប ជំនួសស្នងការចាស់ដែលបានទៅកាន់ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល

760

(កែប)៖ លោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការរងនគរបាលខេត្តព្រះសីហនុ នឹងទៅកាន់ស្នងការនគរបាលខេត្តកែបជំនួសលោកឧត្តមសេនីយ៍ទោ អ៊ីង សំអុល ដែលបានផ្លាស់ទៅកាន់ជាប្រធាននាយកដ្ឋាន កិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល  ។

លោកឧត្តមសេនីយ៍ទោ អ៊ីង សំអុល ត្រូវបានប្រកាសចូលកាន់ដំណែងជាប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល នឹងដំឡើងឋានន្តរស័ក្កិជាឧត្តមសេនីយ៍ឯកនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ចាន់ អ៊ាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។

លោកឧត្តមសេនីយ៍ត្រី បែន តារា បានថ្លែងប្រាប់ Kamnottra នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះថា ពិធិប្រកាសលោកជាស្នងការនគរបាលខេត្តកែប និងប្រព្រឹត្តិទៅនាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ខាងមុខនេះក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក ។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី បែន តារា គឺជាកូនប្រសាររបស់លោកជំទាវឧកញ៉ា ស៊ុយ សុផាន ដែលមានមុខជំនួញដីធ្លីដ៏ល្បីគួរសមផងដែរ ៕

 

Comments

comments