ផ្លាស់ប្តូលោក សុខ ខេមរិន ប្រធាននាយកដ្ឋានព្រហ្មទណ្ឌដាក់ជំនួសដោយលោក ង៉េង ជួ

1045

(ភ្នំពេញ)៖ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិលោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ត្រូវបានក្រសួងមហាផ្ទៃប្រារព្វពិធីផ្លាស់ប្តូរហើយនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ដោយដាក់ជំនួសវិញដោយលោកឧត្តមសេនីយ៍ទោ ង៉េង ជួ ។

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខដំណែង និងបំពាក់ឋានន្តរស័ក្តិនាយនគរបាលជាតិថ្នាក់ឧត្តមសេនីយ៍ត្រូវបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត ចាន់ អ៊ាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃដោយមានការអញ្ជើញចូលរួមពីអគ្គស្នងការរងនគរបាលជាតិ ប្រធាននាយកដ្ឋានកណ្តាល ប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។

តាមព្រះរាជក្រឹត្យ និងអនុក្រឹត្យ ត្រូវបានតែងតាំងនាយនគរបាលជាតិថ្នាក់ឧត្តមសេនីយ៍១រូបជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងនាយនគរបាលជាតិថ្នាក់ឧត្តមសេនីយ៍៤រូបទៀត ជាប្រធាននាយកដ្ឋាន ព្រមទាំងបំពាក់ឋានន្តរស័ក្តិ  ថ្នាក់ឧត្តមសេនីយ៍ឯក ចំនួន ១៥រូប និងថ្នាក់ឧត្តមសេនីយ៍ទោ ចំនួន ២រូប ផងដែរ ៕

Comments

comments